វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អង្គការ​​ណា​​សា ​ចង់​​ស្វែង​រក​​រ៉ែ​​នៅ​លើ​​ភព​​ព្រះ​​ចន្ទ​?​
10, Feb 2014 , 7:10 pm        
រូបភាព
អង្គការ​ណា​សា ក្រោយពី​សហរដ្ឋអាមេរិក​សម្រេច​កាត់បន្ថយ ជំនួយ​ហិរញ្ញវត្ថុ លើ​កម្មវិធី​លំហ​អាកាស ខ្លួន​បានចាប់ផ្តើម​ទទួលយក​ការស្នើសុំ​ពី ក្រុមហ៊ុន​ឯកជន ដែលមាន​គោលបំណង​រុករក​រ៉ែ​នៅ លើ​ភព​ព្រះ​ចន្ទ។ បន្ទាប់ពី​មាន​សេចក្តីស្នើសុំ​យ៉ាងច្រើន ត្រូវបាន​គេ​ដាក់ ដោយ​ក្រុមហ៊ុន​ឯកជន​នានា មកកាន់​អង្គការ​ណា​សា​នោះ មាន​ក្រុមហ៊ុន​មួយ​ត្រូវបាន​គេ​ជ្រើសរើស​ដើម្បី​រៀបចំ​បង្កើត គ្រឿងយន្ត​មួយ​ប្រភេទ ដើម្បី​បញ្ជូន​ទៅកាន់​ឋាន​ព្រះ​ចន្ទ ដើម្បី​ចូលរួម​ដំណើរការ​រុករក​រ៉ែ​នៅ​ទីនោះ ។ នេះ​បើ​យោងតាម​តាម​សារព័ត៌មាន GreekyGatgets។


យោងតាម​កិច្ចសន្យា  ខាងលើនេះ គឺ​គ្មាន​ថវិកា​ឬ​ជំនួយ​ហិរញ្ញវត្ថុ របស់​រដ្ឋាភិបាល​ណាមួយ​ឡើយ ដែល​គាំទ្រ​ដល់​គម្រោង​មួយ​នេះ។ ចំពោះ​គម្រោង​ស្វែងរក​រ៉ែ​នៅ​ឋាន​ព្រះ​ច័ន្ទ គឺ រំពឹងថា នឹង​អាច ស្វែង​រកបាន​នូវ​ប្រភេទ​រ៉ែ​ដែល​កម្រ នៅលើ​ផែនដី និង សា​ធារ អេ​ល្យូ​ម​ផងដែរ។ ទោះជា​យ៉ាណា​ក្តី គេ​មិន​រំពឹងថា នឹង​អាច​ស្វែងរក​ទីតាំង​សមស្រប​សម្រាប់​រុករក រ៉ែ ទាំងនេះ​បានឆាប់ៗនោះឡើយ។

មាន​សាធារណជន​ជាច្រើន ហាក់បីដូចជា​កំពុង​សម្តែង​ការហួសចិត្ត និង​ហៅ​គម្រោង​របស់​ណា​សា និង​ក្រុមហ៊ុន​ឯកជន នេះ​ថា ជា​រឿងនិទាន​បែប​វិទ្យាសាស្ត្រ​មួយ ។     តែ​វា​មិនមែន​ជាការ​ភ្ងា​ក់​ផ្អើល​នោះឡើយ ដែល​អង្ក​ការ​ណា​សា ស្វែងរក​ការជួយជ្រោមជ្រែង​ពី ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​ទទួលបាន​ជំនួយ​ឧ​ត្ត​ម្ភ និង ស្វែងរក​វិធីសាស្ត្រ​នានា​ដើម្បី​ទាញយក ប្រយោជន៍​ពី​លំហ​អាកាស។ ប្រសិនបើ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ អាច​សម្រេចបាន​ផ្លែផ្ការ ចំពោះ​គម្រោង​នេះ វា​មានន័យថា ពេលអនាគត​អង្គការ​ណា​សា នឹង​អាចមាន​លទ្ធភាព​ទ​ទូល បាន​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ពី​គ្រប់ទិសទី​ផងដែរ។

គួរ​បញ្ជាក់ថា ចំពោះ​គម្រោង របស់​អង្គការ​ណា​សា​នេះ   មាន​មនុស្ស​ជាច្រើន​បាន​សម្តែង​ការ​ព្រួយ បារម្ភ  ហើយ​គេ​ជឿជាក់ថា គម្រោង​បែបនេះ​មិនអាច​ចេញ​ជា​រូបរាង​ឡើង​ឡើយ ព្រោះ​តាំងពី​ឆ្នាំ ១៩៦៧ នៅ សន្ធិសញ្ញា​ស្តិ​អំពី លំហ​អាកាស ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ បាន​ចែងថា គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធ​ទាមទារ​យក​ភព​ព្រះ​ចន្ទ​បានឡើយ៕

   

© រក្សាសិទ្ធិដោយ thmeythmey.com