ជាតិ
អាកាសធាតុត្រជាក់ អាចធ្វើឱ្យត្រី មិនសូវស៊ីចំណី និងងាយឆ្លងរោគ
01, Dec 2022 , 7:59 am        
រូបភាព
Front រូបពី សមាគមវារីវប្បករកម្ពុជា
Front រូបពី សមាគមវារីវប្បករកម្ពុជា
ភ្នំពេញ៖ សមាគមវារីវប្បករកម្ពុជា បានជូនដំណឹងដល់កសិករចិញ្ចឹមត្រីឱ្យ​ប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុចុះត្រជាក់ ដែលនឹងឈានចូលដ៏ខ្លីខាងមុខ។ បើតាម​សមាគមវារីវប្បករកម្ពុជា អាកាសធាតុត្រជាក់ អាចធ្វើឱ្យត្រី មិនសូវស៊ីចំណី និងងាយឆ្លងមេរោគ។



ទំព័រហ្វេសប៊ុករបស់សមាគមវារីវប្បករកម្ពុជា នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា បានសរសេរថា នៅពេលសីតុណ្ហភាពចុះត្រជាក់ អាចបណ្ដាលឱ្យត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដូចជា ភាព​ស៊ាំធ្លាក់ចុះ មិនសូវស៊ីចំណី និងងាយទទួល​ការវាយប្រហារពីមេរោគផ្សេងៗ។ ក្នុងករណី ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការឱ្យចំណីបណ្ដោះអាសន្ន និងបង្កើនអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកឱ្យមានចលនាដូចជាប្រើម៉ាស៊ីនវាយទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើជាដើម ។
 
ម្យ៉ាងទៀត អ្នកចិញ្ចឹមត្រី ត្រូវពិនិត្យគុណភាពទឹកដោយវាស់កម្រិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់ សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះ តែសារជាតិនីទ្រីត( NO2) កើន។ ជាក់ស្ដែង លោកអ្នកអាចពិនិត្យស្រកីត្រីដែលជិតងាប់ ឬងាប់ហើយ ប្រសិនបើមានពណ៌ជាំក្រមៅ ឬឈាមជ្រូកក្រមៅ​លោកអ្នកអាចប្រើអំបិល ដើម្បីការពារកុំឱ្យសារជាតិ នីទ្រីតចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលឱ្យត្រីងាប់បាន៕ 
 
 
 
 
 
 

Tag:
 សមាគមវារីវប្បករកម្ពុជា
  ការប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com