ជាតិ
កម្ពុជា បណ្ដេញជនបរទេសខុសច្បាប់១០៤នាក់ថែមទៀត ហើយហាមចូលមកវិញ រយៈពេល៣ឆ្នាំ
02, Dec 2022 , 4:29 pm        
រូបភាព
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញបរទេសខុសច្បាប់ កន្លងមក
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញបរទេសខុសច្បាប់ កន្លងមក
ជនបរទេសខុសច្បាប់១០៤នាក់ថែមទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ហើយត្រូវបានហាមចូលមកវិញ រយៈពេល៣ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ វិច្ឆិកា។



ជនបរទេសទាំង១០៤នាក់នោះ មាន៥សញ្ជាតិ ក្នុងនោះមានជនជាតិឥណ្ឌា ២នាក់ អាម៉េរិក១នាក់​ឡាវ២នាក់ ចិន០៤នាក់​ និងវៀតណាម៩៥នាក់។ ការបណ្ដេញជនបរទេសទាំងនេះ អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល​ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
 
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។ ក្រៅពីដេញចេញហើយ ពួកគេក៏មិនអាចចូលកម្ពុជាវិញ ក្នុងរយៈពេល៣ឆ្នាំផងដែរ៕
 

Tag:
 ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com