ជាតិ
១១ខែ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៩លានដុល្លារកើនជាង២ពាន់ភាគរយ
03, Dec 2022 , 7:00 pm        
រូបភាព
ទិដ្ឋភាព ភ្ញៀវទេសចរដើរកម្សាន្តនៅអង្គរ
ទិដ្ឋភាព ភ្ញៀវទេសចរដើរកម្សាន្តនៅអង្គរ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ មាន​​ទេសចរអន្តរជាតិប្រមាណ ២២ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ​ចំនួន​ទេសចរអន្តរជាតិ​ទាំងនេះ បាន​ផ្ដល់ជាង ៩លានដុល្លារដល់​គ្រឹះស្ថានអង្គរ។



គិតចាប់​ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២២ មាន​ភ្ញៀវទេសចរ​ចំនួន ២២៥ ១៩១នាក់ បាន​ទិញ​បណ្ណទស្សនា​នៅរមណីយដ្ឋាន​អង្គរ ដែល​ស្មើ​នឹង ៩ ០១២ ៨៥២ដុល្លារ កើន២២៣៦,៧៨ភាគរយ ធៀបនឹងឆ្នាំ​២០២១​។ ចំណូលជាង ៩លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបាន ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៤៥០ ៣៦២ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី​១ ធ្នូ​។
 
ក្រៅ​ពី​ចំណូល​នៅ​រមណីយដ្ឋានអង្គរ គ្រឹះ​ស្ថាន​អង្គរក៏​បង្ហាញ​ចំណូល និង​ចំនួន​ទេសចរនៅ​ប្រាសាទ​កោះកែរ​ផងដែរ។ រយៈពេល​១១ខែនេះ ប្រាសាទ​កោះកែរ រក​ចំណូល​បាន ៦៧ ៩៦៥ដុល្លារ​ពី​ទេសចរ​ ៤ ៥៣១នាក់៕
 
 
 

Tag:
 ThmeyThmey25
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com