កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្តពលិកហែលទឹកកម្ពុជា ៤រូបចេញទៅប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅម៉ាឡេស៊ី
15, Dec 2022 , 10:39 am        
រូបភាព
ដោយ:
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិ ៦នាក់ទៅចូលរួមប្រកួតកីឡាហែល​ទឹក​ជ្រើសរើស​ជើង​ឯក​ យុវជន​ អាស៊ី​អាគ្នេយ៍​ លើកទី៤៤​ ឆ្នាំ​២០២០ នៅប្រទេស​ម៉ាឡេស៊ី​ (44TH SOUTH EAST ASIAN AGE GROUP SWIMMING CHAMPIONSHIPS 2020, MALAYSAI)។ ដើមឡើយការប្រកួតនេះត្រូវធ្វើនៅឆ្នាំ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ត្រូវផ្អាក ហើយប្តូរធ្វើនៅថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០២២។

 
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ជាប្រធានប្រតិភូ ជាមួយលោក ចេង ពិរោទ គ្រូបង្វឹក ត្រូវដឹកនាំកីឡាករ-កីឡាការិនី៤នាក់ចូលរួមការប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍លើកទី៤៤។ អត្តពលិក៤នាក់រួមមាន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ, កីឡាករ ទួន ទិត្យសត្យា, កីឡាការិនី កាំង មុយនីន និងកីឡាការិនី ឡាប្លាណេតា កាឡាទេវីម៉ារ៉ាជីនីម៉ារី។
 
ព្រឹត្តិការណ៍ការប្រកួតជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៤ ឆ្នាំ២០២០ នេះគឺត្រូវប្រកួតតាំងពីយូរ តែដោយសាតបញ្ហាវិបត្តិកូវីដ-១៩ ទើបបណ្តាលឱ្យមានការពន្យាពេល និងបានលើកមករៀបការប្រកួតនៅក្នុងឆ្នាំ២០២២ វិញបន្ទាប់ពីស្ថានការនៃជំងឺកូវីដ-១៩ បានធូរស្បើយ។
 
លោក ហែម គិរី និយាយថា៖«កម្មវិធីប្រកួតកីឡាជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៤ ឆ្នាំ២០២០ តាមពិតត្រូវធ្វើតាំងពីឆ្នាំ២០២០ តែដោយសារកូវីដ-១៩ បានជាមិនអាចរៀបចំធ្វើ ទើបពន្យារហូតមកដល់២០២២ នេះ»។ លោក ហែម គិរី ប្រាប់សារព័ត៌មានថ្មីៗដូច្នេះតាមសារអេឡិចត្រូនិក(Telegram)នៅថ្ងៃទី១៤ ខែធ្នូ។
 
គួរបញ្ជាក់ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាហែលទឹកជម្រើសជាតិកម្ពុជា ចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៤ ឆ្នាំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២៕
 
 

Tag:
 កីឡាហែលទឹក
 ជើងឯកអាស៊ីអាគ្នេយ៍
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com