ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Manulife នាំមកជូន​ផលិតផលធានារ៉ាប់រងឌីជីថល​ដំបូងគេ “Manulife សុខសប្បាយ” ដល់អតិថិជន ABA
15, Dec 2022 , 2:20 pm        
រូបភាព
រាជធានីភ្នំពេញ​ ថ្ងៃទី ១៥​ ខែធ្នូ ឆ្នាំ២០២២​​៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា មានសេចក្តីសោមនស្ស សូមប្រកាសអំពីការដាក់ឲ្យដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិត ឌីជីថល​​ដំបូងរបស់ខ្លួនឈ្មោះថា Manulife សុខសប្បាយ ជូនដល់អតិថិជនធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាធនាគារឌីជីថល ឈានមុខមួយនៅកម្ពុជា។
 
Manulife សុខសប្បាយ​ គឺជាគម្រោងធានារ៉ាប់រង ដែលមានតម្លៃសមរម្យ ហើយអតិថិជន ABA អាចទិញពី Manulife បានយ៉ាងងាយស្រួល និង​​រហ័សត្រឹមតែ ១ នាទី​ប៉ុណ្ណោះ ពីផ្នែក “សេវាកម្ម” ក្នុងកម្មវិធីកម្មវិធី ABA Mobile ។​
 
ផលិតផលធានារ៉ាប់រង​​ឌីជីថលថ្មីនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា​ ទទួលបានការការពារ​ក្នុងតម្លៃសមរម្យបំផុត ចាប់ពី១៦ដុល្លារ ក្នុង១ឆ្នាំ ដោយមិនតម្រូវឲ្យមានការពិនិត្យសុខភាពឡើយ។ Manulife សុខសប្បាយ  ផ្តល់ការការពារ​ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចៃដន្យនានា ជាមួយសំណងរហូតដល់ ១ ម៉ឺនដុល្លារ​។​ ការទាមទារសំណង ក៏អាចធ្វើឡើងបានយ៉ាងងាយស្រួលដូចគ្នា តាមផ្លែតហ្វម មេនូឡាយហ្វ៍​ ដែលមាននៅផ្នែក “សេវាកម្ម” ​ក្នុង ABA Mobile ។​​ សម្រាប់ព័ត៌មានលម្អិត និងអត្ថប្រយោជន៍ផ្សេងៗទៀត ពីគម្រោងនេះ សូមចូលទៅកាន់ https://bit.ly/3BgfIQd
 
លោក Justin Helferich នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ Manulife Cambodia បានមានប្រសាសន៍ថា​៖ “នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មដ៏ច្បាស់លាស់មួយក្នុងការជួយកសាងអនាគតឲ្យកាន់តែប្រសើរឡើង ជូនក្រុមគ្រួសារកម្ពុជា។ ការក្លាយជាក្រុមហ៊ុនឈានមុខគេ ផ្នែកឌីជីថលគឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់យើង ដើម្បីសម្រេចបាននូវបេសកកម្មនោះ ហើយការសម្ពោធគម្រោង “Manulife សុខសប្បាយ” នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការសម្រេចឲ្យបាននូវបេសកកម្មមួយនេះ”។ 
 
លោកបានបន្ថែមទៀតថា៖ “ខ្ញុំសង្ឃឹមថា ក្រោមការសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារ ABA ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង  “Manulife សុខសប្បាយ” នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនទៀត ទទួលបាននូវការការពារហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយ ស្របតាមតម្រូវការរបស់គាត់”។ 
 
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា ធនាគារ ABA ពិតជាមានសេចក្ដីសោមនស្ស ​ក្នុងការគាំទ្រដៃគូយុទ្ធសាស្ដ្ររបស់ខ្លួន ដោយណែនាំអតិថិជន ABA ទៅកាន់ផ្លែតហ្វម Manulife ដើម្បីទទួលបានជម្រើសផលិតផលធានារ៉ាប់រង ដែលមានតម្លៃសមរម្យ។ លោកបានបន្ថែមថា៖ “ក្នុងនាមជាធនាគារឌីជីថលឈានមុខមួយនៅក្នុងកម្ពុជា យើងជឿជាក់ ទៅលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានា ដែលនឹងកាន់តែទូលំទូលាយជាងមុន។ ហេតុនេះហើយ ទើបយើងឃើញមានវត្តមានរបស់ Manulife សុខសប្បាយ នៅក្នុង ABA Mobile ដែលជាផលិតផលប្រកបដោយគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គម  ដោយផ្ដល់ការការពារហិរញ្ញវត្ថុ ក្នុងករណីមានគ្រោះថ្នាក់ចៃដន្យនានា ជាមួយនឹងតម្លៃសមរម្យ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែច្រើន។  ផលិតផល Manulife សុខសប្បាយ ក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសអ្នកបើកបរម៉ូតូ ព្រោះថាវាផ្ដល់សុវត្ថិភាពផ្លូវចិត្តដល់ពួកគាត់ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ ក្នុងករណីគ្រោះថ្នាក់លើដងផ្លូវ”។
 
លោកបានបន្ថែមទៀតថា៖ “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនរបស់យើង ឲ្យទទួលយកការផ្ដល់ជូនដ៏ល្អនេះ ដើម្បីទទួលបានការការពារជាមួយ Manulife សុខសប្បាយ ក្នុងកម្មវិធី ABA Mobile”។​
 
គួរបញ្ជាក់ផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន Manulife Cambodia និងធនាគារ ABA បានចាប់ផ្ដើម​តាំងពីឆ្នាំ២០១៦​។ ហើយក្នុងឆ្នាំ ២០១៩ ស្ថាប័នទាំងពីរ បានសហការគ្នា ផ្តល់សេវាបង់បុព្វលាភធានារ៉ាប់រង ​ដល់អតិថិជនមេនូឡាយហ្វ៍តាម កម្មវិធី ABA Mobile។ 
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ ពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh
 
អតិថិជនដែលមិនទាន់មានគណនី  ABA  ហើយចាប់អារម្មណ៍លើគម្រោង Manulife សុខសប្បាយ អាចដោនឡូតកម្មវិធី ABA Mobile ​ទីនេះ ហើយបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ និងស្មាតហ្វូនមានលេខដំណើរការ)៕

ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន   
 
កញ្ញា ជា វិជាន        
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង 
ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី          
+855-12 244-323         
 
កញ្ញា ឃួន ពីនុជ្ជ        
អ្នកគ្រប់គ្រងកិច្ចការសារព័ត៌មាន និងទំនួលខុសត្រូវសង្គម
ធនាគារ ABA          
+855-98 630-281         
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com