ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនEZECOMឈ្នះ​ពានរង្វាន់ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២២» ពីកម្មវិធី​ពានរង្វាន់ឌីជីថលកម្ពុជា
15, Dec 2022 , 3:02 pm        
រូបភាព
​​ក្រុមហ៊ុន Ezecom ដែល​ជា​ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់​ខ្ពស់​ឈាន​​មុខ​​គេ​​មួយ​​នៅ​​​ក្នុង​ប្រទេស​​កម្ពុជា និង​ជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាន​បញ្ជាក់សារជាថ្មីអំពីតួនាទី​របស់ខ្លួនថា​​ ជាក្រុមហ៊ុនដ៏សំខាន់​មួយ​​ក្នុងការអភិវឌ្ឍន៍​វិស័យឌីជីថល​របស់​កម្ពុជា​តាម​រយៈការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ​ក្នុងកម្មវិធី​ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ​២០២២ ដែល​ជាកម្មវិធី ICT ថ្នាក់​​ជាតិ​ធំបំផុត​។
 
នៅ​ក្នុងកម្មវិធី​​​ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ​២០២២ នេះមានអ្នក​ដាក់ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ចំនួន ១៧២​ស្ថាប័ន ​ដែល​មក​ពី​ក្រសួង ស្ថាប័ន អង្គការ​មិនមែន​​រដ្ឋាភិបាល​ក្នុងស្រុក ក្រុមហ៊ុនឯកជន និងសាកល​វិទ្យាល័យ​ ដែល​កម្មវិធីនេះ​ត្រូវបានរៀបចំ​ដោយ​ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការ​គាំទ្រ​ពីក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍កម្ពុជា (MPTC)។ 
 


ការប្រកួតប្រជែងដណ្តើម​ពានរង្វាន់នេះមាន ៥ ប្រភេទ និង​ផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ គឺ៖ (១) ការច្នៃប្រឌិតបច្ចេកវិទ្យា (២) ការដោះស្រាយបញ្ហា (៣) ប្រសិទ្ធភាពនៃ​ប្រតិបត្តិការ និង (៤) យុទ្ធសាស្រ្តទីផ្សារ។ ការច្នៃប្រឌិតគឺជាលទ្ធផលនៃចក្ខុវិស័យ​ថ្មី​ដែល​បន្ថែមគំនិតថ្មីៗ។
 
សម្រាប់វគ្គកាត់​សេចក្តី​ចុងក្រោយ​ដែលធ្វើឡើងនៅថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ នៅអគារ Royal Train Square មានតែ​ស្ថាប័នចំនួន​២០ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស ហើយជម្រុះមកនៅត្រឹម១០ស្ថាប័ន​ ក្នុងការ​ទទួលពាន​រង្វាន់។ ក្នុងវគ្គជម្រុះចុងក្រោយនេះ ក្រុមហ៊ុន Ezecom បានឈ្នះពាន «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» សម្រាប់ភាពច្នៃប្រឌិតខ្ពស់ក្នុងការពានាំនូវបច្ចេកវិទ្យាថ្មីៗ គម្រោងអាជីវកម្ម និងការបង្កើតកម្មវិធី (អ៊ែប) របស់ក្រុមហ៊ុនដែលផ្តល់ជូនវិធីប្រើប្រាស់ងាយៗមួយ   សម្រាប់អតិថិជន ដើម្បីគ្រប់គ្រង ផលិតផល និង សេវាកម្ម ទាំងអស់ ដែល ទាក់ទងនឹង ក្រុមហ៊ុន Ezecom ភ្លាមៗ គ្រប់ទីកន្លែង និង គ្រប់ ពេលវេលា'។
 

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីរបស់​ក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រឹះស្ថានសិក្សា ធុរជន អ្នក​បច្ចេកវិទ្យា និងភ្ញៀវកិត្តិយសមក​ពីវិស័យសាធារណៈនិងឯកជន បានចូលរួមអបអរសាទរដល់​ក្រុមហ៊ុន Ezecom និងស្ថាប័នផ្សេងទៀតដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធីនេះ។​
 
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom ​បានឡើង​​ទទួល​ពានរង្វាន់​នេះ និង​មានប្រសាសន៍​ថា៖ «យើង​មានកិត្តិយសយ៉ាងខ្លាំង​ដែលការ​យកចិត្តទុកដាក់របស់យើងចំពោះអនាគតឌីជីថល​កម្ពុជាត្រូវបាន​ទទួលស្គាល់​តាម​រយៈ​​ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ក្រុមហ៊ុន Ezecom មាន​ការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឌីជីថលរបស់ប្រទេសកម្ពុជា​តាម​រយៈ​ការ​ផ្តល់​ជូន​​សូហ្វវែរ និង​ហាដវែរ​ថ្មីបំផុត​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក។ យើងមាន​ទំនុកចិត្ត​ថា តាម​​រយៈ​​វិធីសាស្រ្តនេះ ​យើង​កំពុងផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យប្រាកដថា ប្រទេសកម្ពុជា​សម្រេចបាន​គោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងឡើង»។
  


កម្មវិធី EZECOM App គឺជាកម្មវិធី ដែលរចនាឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់យើងដោយអតិថិជនអាចបញ្ជាក្រោមចង្អុលដៃរបស់ខ្លូន។ កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ផលិតផលនិងសេវាកម្ម Ezecom ទាំងអស់យ៉ាងពេញលេញ។
 
លក្ខណៈពិសេសរបស់ Ezecom App រួមមានភាពងាយស្រួល ក្នុងស្វែងរកទីតាំងសេវាគ្របដណ្តប់របស់អ៊ិនធឺណិត Ezecom, ការធ្វើបច្ចុប្បន្នភាពគណនី និងវិក័យប័ត្រ ការពារទិន្នន័យនិងព័ត៌មានវិក្ក័យបត្ររបស់អតិថិជនទាំងអស់ ដោយរក្សាទុកនៅក្រោមលេខសម្គាល់របស់ (CID) របស់អតិថិនីមួយៗ និងភ្ជាប់ជាមួយលេខទូរស័ព្ទចល័តរបស់ពួកគេ ។
 
ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រុមហ៊ុន Ezecom ក៏បាន​ឈ្នះពាន​រង្វាន់​សំខាន់​មួយ​ផ្សេង​ទៀត​ផងដែរ​គឺ​ពានរង្វាន់ ASAN Business Award (ABA) ដ៏មានកិត្យានុភាព​ក្នុងប្រភេទ «ការអភិវឌ្ឍន៍ជំនាញក្នុងបច្ចេកវិទ្យា និងទូរគមនាគមន៍» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ៕
 


អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM កំពុង​ប្រារព្ធ​ខួប​គម្រប់​ ១៥ឆ្នាំ​ដែល​បាន​​​​​ត្រួស​ត្រាយ​​ផ្លូវ​​សម្រាប់​នវានុវត្ត ប្រតិបត្តិការ និង​ភាព​ល្អឥតខ្ចោះ​សម្រាប់​វិស័យបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ទូរគមនាគមន៍​ (ICT) ដែល​ក្នុង​រយៈពេលនោះ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ VOIP​ បន្ទាប់​មក​បាន​ប្រែ​ក្លាយ​ខ្លួន​​យ៉ាង​ឆាប់រហ័សទៅជា​ក្រុមហ៊ុន​ផ្តល់សេវាអ៊ិនធឺណិត ហើយ​ឥឡូវនេះ​ក៏​បាន​ក្លាយ​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា​​ភ្លែតហ្វម​ឌីជីថល ដែលនាំ​មុខ​គេ​​​​​ក្នុង​តួនាទី​ជាកាតាលីករ​ឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
 
ជាផ្នែក​មួយនៃ​ក្រុមហ៊ុន Royal Group ក្រុមហ៊ុន EZECOM បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន​បាន​វិនិយោគសរុបជាង ១០០​លានដុល្លារលើខ្សែហ្វាយប័រ​អុប​ទិកCAPEX ដ៏ទូលំទូលាយ។ ខ្សែ​ហ្វាយ​ប៊ើអុប​ទិក​​នេះ​​លាត​សន្ធឹង​ជាង ៣០.០០០​គីឡូម៉ែត្រ​នៃខ្សែហ្វាយ​ប៊ើអុប​ទិក​សរុបគិត​ចាប់​ពី​បណ្តាញ​ចម្បង​រហូត​ដល់​អ្នកប្រើប្រាស់។  ក្រុមហ៊ុន EZECOM នៅ​តែរក្សា​បាន​​ឈ្មោះ​ជា​ក្រុមហ៊ុនខ្មែរ​ ១០០​ភាគរយ​ដែល​កាន់​កាប់​​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់​កាប់​​ការ​វិនិយោគ​រយៈពេល​វែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែល​តភ្ជាប់​ស្ថានីយ​ខ្សែកាប​ចំនួន១៣ នៅ​ក្នុង​ប្រទេស​ចំនួន១០។
 
ក្រុមហ៊ុន EZECOM បន្ត​បង្កើត​​សកម្មភាព​សំខាន់​ៗ​ទាក់ទងនឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃគូជាមួយ​នឹង​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អន្តរជាតិ​ល្បីៗ​ដូចជា​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និង​ក្រុមហ៊ុន MiHCM ដើម្បី​នាំយក​សេវា​របស់​ក្រុមហ៊ុនទាំងនេះ​មក​កាន់​ប្រទេសកម្ពុជា ដើម្បី​​ឆ្លើយ​តបទៅនឹង​​តម្រូវការ​អាជីវកម្ម​អតិថិជនរបស់​យើង។ ​សកម្មភាព​ទាំងនេះ​បានជួយ​បង្ហាញ​ឱ្យឃើញថា​ ប្រទេស​កម្ពុជា​គឺ​​ជាប្រទេស​កំពុង​រីក​ចម្រើន​វិវឌ្ឍ​ទៅ​​មុខ​ និង​មាន​ភាពទាក់​ទាញ​ក្នុង​ការអភិវឌ្ឍន៍​អាជីវកម្ម និងការវិនិយោគ​ពី​ថ្នាក់​​តំបន់ និង​ពិភពលោក។
 
អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០៨៥ ៨៨៨ ១៨១ គេហទំព័រ www.ezecom.com.kh
 











 
 

Tag:
 Ezecom
© រក្សាសិទ្ធិដោយ thmeythmey.com