ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ដាក់សម្ពោធដំណើរការជាផ្លូវការ
15, Dec 2022 , 4:49 pm        
រូបភាព
ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក បង្កើតឡើងក្នុងឆ្នាំ២០២២ ដោយមានបំណងជួយសម្រួលដល់ ការធ្វើដំណើរជិតឆ្ងាយក្នុងឧស្សាហកម្មដឹកជញ្ជូនអ្នកដំណើរដឹកអីវ៉ាន់ និងបដិសណ្ឋារកិច្ច។

ក្រុមហ៊ុនយើងខ្ញុំផ្គត់ ផ្គង់សេវាដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសក្រៅប្រទេស សេវាបញ្ញើឆាប់រហ័ស សេវាជួលរថយន្ត សេវាជួលរថយន្តសម្រាប់បន្លាស់ទីផ្សេងៗ និងយានដ្ឋាន សេវាជួសជុល និងថែទាំរថយន្ត។ លើសពីនេះ យើងនឹងមាន កញ្ចប់សេវាទេសចរណ៍ក្នុងស្រុក   និងក្រៅស្រុក ជូនភ្ញៀវជ្រើសរើសរាល់ពេលថ្ងៃឈប់សម្រាកសំខាន់ៗដូចជា​ឱកាសនៃពិធីបុណ្យជាតិ  និងអន្តរជាតិ។   ក្រុមហ៊ុន  អឹម ជេ  ឃ្យូ    ត្រាវែល នឹងផ្តល់ជូនអតិថិជននូវសេវាបដិសណ្ឋារកិច្ចមួយដែលមានគុណភាពកម្រិតសកល។
  


សម្រាប់ជំហ៊ានដំបូងយើងដាក់ឱ្យដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដែលមានយីហោ MBUS។ MBUS ជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា   វេជ្ជបណ្ឌិត  គួច  ម៉េងលី   ដែលជាអ្នកឯកទេសខាងអប់រំ និងសុខភាព​​​        សាធារណៈ។ តាមរយៈបទពិសោធរស់នៅបរទេសជាច្រើនឆ្នាំ អ្នកឧកញ៉ាបានផ្តោត និងយកចិត្តទុកដាក់បំផុត លើការពង្រីក និ​ង​ពង្រឹងការអប់រំ និងសុខភាព។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាបានយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធ ដឹកជញ្ជូនផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ ម៉្លោះហើយ អ្នកឧកញ៉ា សម្រេចបង្កើតប្រព័ន្ធ ដឹកជញ្ជូនមួយ ដោយផ្តោតលើទំនើបកម្ម ដែលផ្តល់សេវាដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ទំនុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
MBUS គឺជាក្រុមហ៊ុនដំបូងដែលបំពាក់ភ្លើង LED កម្ចាត់បាក់តេរីដើម្បីផ្តល់អនាម័យដល់គ្រប់អ្វីដែលបាន ដំឡើងក្នុងរថយន្ត បំពាក់​កាម៉េរ៉ាសុវត្ថិភាពវ័យឆ្លាត អាចត្រួតពិនិត្យនូវរាល់ការបើកបរប្រកបដោយគុណភាព ព្រោះថាសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។ MBUS ក៏ផ្តល់ជូន ផងដែរ នូវសេវាដឹកជញ្ជូនប្រកបដោយគុណភាព និងសុវត្ថិភាព ដូច្នេះយើងបានកំណត់ឱ្យមានអ្នកបើកបរពីររូប នៅរាល់ជើងដំណើរនីមួយៗ។ អ្នកបើកបរទាំងអស់ ត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីធានាថាពួកគាត់ មានសុខភាពល្អដើម្បីផ្តល់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងសេវាល្អ។ អ្នកបើកបរដែលទទួលបានការ ហ្វឹកហ្វឺនដ៏ច្បាស់លាស់ទាំងអស់ អាចឈប់សម្រាកនៅចំណតរង់ចំាំភ្ញៀវដែលមានទីធ្លាទូលាយប្រកបដោយ ផាសុកភាព និងមានបន្ទប់ទឹកស្អាត។ ការណ៍នេះ ជួយឱ្យអ្នកដំណើរទទួលបាននូវភាពស្រស់​ស្រាយ និងសប្បាយ រីករាយនៅរាល់ការធ្វើដំណើរជាមួយពួកយើង។
  


យើងជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដំបូងគេ ដែលបំពាក់ខ្សែក្រវាត់សុវត្ថិភាពបីចំណុច កៅអីនីមួយៗ អាចកាច់ទម្រេតបានដល់ទៅ១៤០ដឺក្រេ មានកំណល់ជើង និងកន្លែងដាក់ជើងធំទូលាយ(ទំហំ១៧អ៊ីង) ដែលផ្តល់ ភាពងាយស្រួលបន្ថែមទៀតពិសេសភ្ញៀវអន្តរជាតិ។ រថយន្តក្រុងរបស់យើងត្រូវបានមើលថែទាំជាប្រចាំ ដោយ បុគ្គលិកជាងជំនាញជួសជុលយានយន្ត ដើម្បីបង្ការបញ្ហាបច្ចេកទេសផ្សេងៗពេលធ្វើដំណើរលើដងផ្លូវ។ ដើម្បី ទទួលបានបទពិសោធធ្វើដំណើរដ៏ល្អ យើងមានក្រុមការងារសម្របសម្រួលលើរថយន្ត អាចនិយាយពីរភាសា (ខ្មែរ-អង់គ្លេស) ដើម្បីជូនដំណឹងដល់ភ្ញៀវនៅពេលធ្វើដំណើរ។ នៅគ្រប់ចំណតចេញចូលមានបន្ទប់ទឹក កន្លែង អង្គុយរង់ចាំ គឺមានបរិស្ថានស្អាត និងមានអនាម័យល្អ។ បុគ្គលិកទទួលភ្ញៀវដ៏មានវិជ្ជាជីវៈរបស់យើងនៅរង់ចាំផ្តល់ព័ត៌មានជុំវិញការកក់សំបុត្ររួចជាស្រេច។ មិនតែប៉ុណ្ណោះ ពួកគេអាចផ្តល់ចំណេះដឹងព័ត៌មានទេសចរណ៍ដល់ភ្ញៀវថែមទៀតផង ប្រសិន​បើភ្ញៀវមានត្រូវការ។ បុគ្គលិកផ្តល់ព័ត៌មានតាមទូរសព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គម ក៏បានត្រៀមរួចរាល់ ដើម្បីឆ្លើយតបគ្រប់សំណួរដែលភ្ញៀវមានជុំវិញសេវា MBUS ។
 
ក្រុមការងារប្រតិបត្តិការរបស់យើង បានកំណត់ស្តង់ដារអនុវត្តការងារ (SOP)  សម្រាប់រាល់ដំណើរការ រាល់​ជើងចេញដំណើរយ៉ាងច្បាស់លាស់ ដោយភ្ជាប់ប្រព័ន្ធ GPS លើរថយន្តនីមួយៗ ដើម្បីគ្រប់គ្រងឱ្យបាននូវសុខសុវត្ថិភាពរបស់អ្នកដំណើរ។
 
ក្នុងយុគបច្ចេកវិទ្យាទំនើប MBUS បានបង្កើតឱ្យមានមធ្យោបាយទិញសំបុត្រប្រព័ន្ធអ៊ីនធឺណែតដែល លោកអ្នកអាចទិញសំបុត្រតាមពេលវេលាជាក់លាក់ដែលអ្នកដំណើរចង់បានផងដែរ ដោយគ្រាន់តែចូលទៅកាន់ វេបសាយ  www.mbus.asia  រួចជ្រើសរើសលេខកៅអី និងពេលចេញដំណើរដែលខ្លួនចង់បាន។ 
 
ចក្ខុវិស័យយើង ៖ យើងនឹងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មដឹកជញ្ជូន នៅព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ បដិសណ្ឋារកិច្ច និងសេវាអតិថជន លំដាប់ពិភពលោក។



បេសកកម្មយើង ៖ អឹម ជេ ឃ្យូ ត្រាវែល ប្ដេជ្ញាផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងសេវាអតិថិជន លំដាប់ពិភព    លោក។ យើងនឹងក្លាយជាជម្រើសរបស់អតិថិជនលើការផ្តល់សេវាកម្មល្អ និងរីកចម្រើនលើជ្រោយឥណ្ឌូចិន ដោយរក្សាបាននូវការផ្តល់សេវាគាប់ចិត្តអតិថិជនក្នុងកម្រិតខ្ពស់។
គុណតម្លៃយើង៖ យើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាប្រកបដោយសុវត្ថិភាពនិងភាព សុខស្រួល។
ការិយាល័យប្រចាំការរបស់យើងរួមមាន៖
 
១- ការិយាល័យកណ្តាល

ផ្ទះលេខ១៩ ផ្លូវ២០៥ កែង៣២៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ [email protected]
តេលេក្រាម ៖  https://t.me/mbusschedule​​
គេហទំព័រ៖www.mbus.asia
 
២- ការិយាល័យក្រុងសៀមរាប

ផ្ទះលេខ០៧៥៧ ផ្លូវជាតិលេខ៦A  ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ [email protected]
តេលេក្រាម ៖  https://t.me/mbusschedule​​
គេហទំព័រ៖ www.mbus.asia
៣- ការិយាល័យក្រុងព្រះសីហនុ

ផ្ទះលេខ៥៩ ផ្លូវ១០៩ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ [email protected]
តេលេក្រាម ៖ https://t.me/mbusschedule​​
គេហទំព័រ៖ www.mbus.asia

ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ចាប់ផ្តើមទទួលកក់សំបុត្រសម្រាប់អ្នកធ្វើដំណើរ​តាមពេលវេលា និងទិសដៅ ដូចបានបញ្ជាក់ជូនខាងលើចាប់ពីថ្ងៃបើកសម្ភោធនេះតទៅ និងបើកដំណើរការសេវាដឹកជញ្ជូនជូន   អតិថិជនជាផ្លូវការចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះតទៅ។ 
 
សម្រាប់ការបើកដំណើរការដំបូងនេះ ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក មានរថយន្តចំនួន ១១គ្រឿង ក្នុងនោះ រថយន្តថ្ងៃចំនួន ៦គ្រឿង និងរថយន្តយប់ដែលមានគ្រែគេងចំនួន៥គ្រឿង សម្រាប់ចរន្តផ្លូវពីភ្នំពេញទៅ មកសៀមរាប ភ្នំពេញទៅមកក្រុងព្រះសីហនុ និងក្រុងព្រះសីហនុទៅមកសៀមរាប។ សម្រាប់ជំហ៊ានបន្ទាប់ ក្រុមហ៊ុននឹង ពង្រីកចរន្តផ្លូវធ្វើដំណើរជូនអតិថិជនទៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៕
  

 







អត្ថបទពាណិជ្ជកម្ម
 

Tag:
 MJQ
© រក្សាសិទ្ធិដោយ thmeythmey.com