ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ ផ្សារទំនើបអុីអនមានជ័យបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ២០២២
16, Dec 2022 , 10:03 am        
រូបភាព
អុីអន - ហាងលក់ទំនិញទូទៅ៖ ផ្សារទំនើបអុីអនមានជ័យ ដែលជាហាងលក់ទំនិញទូទៅដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា បានទទួលអតិថិជនរាប់ពាន់នាក់ក្នុងថ្ងៃបើកដំណើរការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។
 
ក្នុងថ្ងៃនោះ អតិថិជនជាច្រើនបានមកទស្សនាហាង ដើម្បីរីករាយនឹងបទពិសោធន៍ទិញទំនិញថ្មីៗ រសជាតិអាហារច្រើនសម្បូរបែប និងរូបរាងថ្មីនៃការរចនាហាង។  យើងផ្តល់ជូននូវមុខម្ហូប និងបង្អែមជាង ៤០០ មុខមកពីប្រទេសផ្សេងៗគ្នា។  មុខម្ហូបដ៏ពេញនិយមរបស់ជប៉ុនដូចជា៖ ស៊ូសុី និងសាសុីមី ក៏ត្រូវបានដាក់លក់នៅទីនេះផងដែរ។  អតិថិជនជាច្រើនក៏បានរីករាយនឹងការសម្រាកលំហែនៅហាងកាហ្វេរបស់យើងផងដែរជាមួយនឹងកន្លែងអង្គុយ និងក្លិនកាហ្វេដ៏ឈ្ងុយ។


 
ក្រៅពីទទួលបានបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យទាំងនេះ ការផ្តល់ជូនពិសេសៗជាច្រើនទៀតត្រូវបានផ្តល់ជូនដល់អតិថិជនដូចជា៖ 
 
១. ឱកាសឈ្នះរង្វាន់ជាច្រើន 
២. ការផ្តល់ជូនរង្វាន់ពិសេស 
៣. ឱកាសទទួលបានប័ណ្ណទឹកប្រាក់ពី Master Card 
៤. បញ្ចុះតម្លៃ 50% ពីរថយន្ត LM Car 
សម្រាប់ការធ្វើដំណើរទៅនិងមកកាន់ផ្សារទំនើបអុីអនការផ្តល់ជូនទាំងនេះត្រូវបានផ្តល់ជូនចាប់ពីថ្ងៃដំបូងនៃការបើកផ្សារនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣។
 
គួររំលឹកថា ហាងថ្មីនេះមានផ្ទៃដីប្រមាណ 16,000 ម៉ែត្រការ៉េ ដែលផ្តល់នូវផលិតផលជាច្រើនប្រភេទ រួមទាំងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (អាហារ គ្រឿងទេស ផ្លែឈើ។ល។) សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសំអាង ថ្នាំពេទ្យ និងផលិតផលជាច្រើនទៀត។  ដើម្បីឱ្យកាន់តែជាក់លាក់ អ្នកអាចស្វែងរកអាហារ គ្រឿងទេស ផ្លែឈើស្រស់ បន្លែ សាច់ ត្រី និងអាហារជប៉ុនជាច្រើនប្រភេទនៅជាន់ផ្ទាល់ដី ដែលមានលក់ផលិតផលអេឡិចត្រូនិក និងសំលៀកបំពាក់ម៉ាកល្បីៗជាច្រើននៅជាន់ទីមួយ។ ផ្សារទំនើបត្រូវបានរចនាឡើងឱ្យមានលក្ខណៈឌីជីថលដោយបំពាក់ដោយបច្ចេកវិទ្យាទំនើបថ្មីនៃផ្ទាំងបញ្ចាំងរូបភាពឌីជីថល 2D និង 3D ដែលអតិថិជនអាចទទួលបានព័ត៌មាន និងការផ្សព្វផ្សាយយ៉ាងងាយស្រួល។

ព័ត៌មានលម្អិតទំនាក់ទំនងរបស់យើង៖
អាស័យដ្ឋាន៖ មហាវិថី ហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អាសយដ្ឋានអ៊ីម៉ែល៖ [email protected]
 
ស្វែងរកព័ត៌មានបន្ថែមតាមរយៈ ៖
Official Facebook Page: AEON Retail Cambodia
Official Telegram Channel: AEON Retail Cambodia


អត្ថបទពាណិជ្ជកម្ម

Tag:
 AEON
© រក្សាសិទ្ធិដោយ thmeythmey.com