ជាតិ
អត្ថបទពាណិជ្ជកម្ម
សុខុមាលភាពរបស់បុគ្គលិកជារឿងចាំបាច់បំផុតសម្រាប់ក្រុមហ៊ុននីមួយៗ
17, Dec 2022 , 11:30 am        
រូបភាព
សុខភាពល្អ ជាកត្តាចម្បង ព្រោះថាប្រសិនបើមិនមានសុខភាពល្អទេ ចង់ធ្វើការងារអ្វីមួយក៏មិនងាយស្រួលដែរ។ នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនឯកជនធំៗជាច្រើនផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប៉ុន្តែមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលបានគិតគូពីបញ្ហាសុខុមាលភាពរបស់បុគ្គលិក ក៏ដូចជាអត្ថប្រយោជន៍ចំបងៗជូនដល់បុគ្គលិក។
 
ក្រឡេកមកមើលក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស វិញ ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលគ្រប់គ្រងដោយកូនខ្មែរ ហើយថ្នាក់ដឹកនាំបានគិតគូយកចិត្តទុកដាក់បំផុតទៅលើសុខុមាលភាពរបស់បុគ្គលិក។ ក្រុមហ៊ុនផ្ដល់ជូនអាហារ ២ពេលក្នុងមួយថ្ងៃដល់បុគ្គលិកក្នុងអាហារដ្ឋានរបស់ខ្លួន កន្លែងហាត់ប្រាណ គ្លីនិកពិគ្រោះព្យាបាលជំងឺ និងមានកម្មវិធីសប្បាយៗនៅល្ងាចថ្ងៃសុក្រសម្រាប់បុគ្គលិកបន្ទាប់ពីបំពេញការងារមួយសប្តាហ៍ពេញគឺ Friday Happy Hour។ ទាំងនេះជាអត្ថប្រយោជន៍ដែលបុគ្គលិកធ្វើការនៅ ខ្មែរ ប៊ែវើរីជីស រីករាយ និងកំពុងទទួលបាននៅក្រុមហ៊ុនក្នុងស្រុកមួយនេះ។
 
វីដេអូ៖


សម្រាប់អាហារ គឺបានផ្តោតចម្បងទៅលើសារធាតុចិញ្ចឹម រសជាតិ និងអនាម័យ។ ម្យ៉ាងវិញទៀត បុគ្គលិកអាចពិសារភេសជ្ជៈគ្រប់មុខរបស់ក្រុមហ៊ុន ដែលមាននៅតាមនាយកដ្ឋាននីមួយៗផងដែរ។ 
ចំណែក គ្លីនិកផ្ទាល់របស់ក្រុមហ៊ុន បុគ្គលិកទទួលបានការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត និងសង្គ្រោះបឋមក្នុងពេលបំពេញការងារដោយឥតគិតថ្លៃ។ ដើម្បីអោយកាន់តែមានភាពកក់ក្ដៅ ក្រុមហ៊ុនក៏មានផ្តល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាព​ និង​គ្រោះថ្នាក់ក្នុងពេលបំពេញការងារសម្រាប់បុគ្គលិកផងដែរ។



បន្ទាប់ពីសម្រាកពីការងារ ក្រុមហ៊ុនបានផ្ដល់ជូនកន្លែងហាត់ប្រាណដែលមានឧបករណ៍ទំនើបៗជាច្រើន ហើយបុគ្គលិកគ្រប់ផ្នែកទាំងអស់អាចហាត់ប្រាណដោយសេរី។ 
អ្វីដែលពិសេសគឺ Friday Happy Hour ជាការជួបជុំញ៉ាំអាហារជជែកកម្សាន្តសប្បាយជាមួយក្រុមការងារ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត។ កម្មវិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ល្ងាចថ្ងៃសុក្រ។ 



ការផ្ដល់ជូនទាំងនេះ គឺជាការគិតគូពីសុខុមាលភាព ថវិកា និងជាការតបស្នងទៅកាន់បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការ ព្រោះសុខភាពបុគ្គលិកគឺជាសុខភាពរបស់ក្រុមហ៊ុនដែរ។



ជឿជាក់ថាទាំងនេះជាអ្វីដែលបុគ្គលិកគ្រប់ក្រុមហ៊ុនចង់ទទួលបានដូចបុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស ដែរ ធ្វើការទាំងសប្បាយចិត្ដ ទទួលបានប្រាក់បៀវត្ស មិនចំណាយថ្លៃអាហារ ថ្លៃចូលហាត់ប្រាណ និងទទួលបានសុខភាពល្អ។ ចំណុចទាំងអស់នេះហើយដែលក្រុមហ៊ុនឯកជនផ្សេងៗគួរគិតគូផ្តល់ជូនបុគ្គលិក ព្រោះសុខុមាលភាពរបស់បុគ្គលិកជារឿងចាំបាច់បំផុតសម្រាប់ក្រុមហ៊ុននីមួយៗ៕













Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com