ជាតិ
សំណល់ប្លាស្ទិក៖ ​​ កង្វល់ដ៏ធំបំផុតសម្រាប់បរិស្ថានទន្លេមេគង្គ និងបឹងទន្លេសាប
17, Dec 2022 , 7:59 pm        
រូបភាព
សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទីកទាំងនេះ បាន​ធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទីកទាំងនេះ បាន​ធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ៖ ឈុត ឈាណា / Wonders of the Mekong
ភ្នំពេញ៖ បច្ចុប្បន្ននេះ  សំណល់ប្លាស្ទិក ​​បានបង្ក​ជាកង្វល់ដ៏ធំបំផុតមួយ សម្រាប់បរិស្ថានទន្លេ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញការព្រួយបារម្ភ អំពីការធ្វើឱ្យកខ្វក់នៃកាកសំណល់ប្លាស្ទិក នៅកម្ពុជា ពីចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដោយពួកគេ​ប៉ានប្រមាណថា ​សំរាមប្លាស់ស្ទិក ប្រហែល ៥០ ម៉ឺនតោន អាចនឹងធ្លាក់ចូលទៅក្នុងទន្លេសាប ក្នុងរដូវវស្សា។

 

 ត្រី និងសំរាមប្លាស្ទិក ​ដែលចូលក្នុងឧបករណ៍នេសាទ នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
 
អត្រាកំណើនប្រជាជនកើនឡើង។ ការប្រើប្រាស់​ថង់ប្លាស្ទិក និងផលិតផល​ពីប្លាស្ទិក សម្រាប់តម្រូវការ​ប្រចាំថ្ងៃកើនឡើង។ ការយកសំរាមតាមផ្ទះផ្សេងៗ បួករួមទាំងសំណល់ប្លាស្ទិកទៅបោះចោលនៅតាមច្រាំងទន្លេ មានជាប្រចាំថ្ងៃ ដោយមិនមានការទប់ស្កាត់​ បណ្តាលឱ្យបរិមាណសំរាមនៅក្នុងទន្លេ​ កើនឡើង។

សូមចូលទៅទស្សនាវីដេអូបន្ថែម ស្តីពីវិធីកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទីក ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប។

សូមចូល​ទស្សនាវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖

 

© រក្សាសិទ្ធិដោយ thmeythmey.com