ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ គ្រូបឋមនៅឃុំក្បាលត្រាច យកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពសិស្ស ជាពិសេសសិស្សឆ្ងាយ
17, Dec 2022 , 5:40 pm        
រូបភាព
សាលាបឋមសិក្សាក្បាលត្រាចប្រើប្រាស់ផែនទីខ្នងផ្ទះសិស្ស ដើម្បីដឹងពីស្ថានភាពផ្លូវទៅផ្ទះសិស្ស ជាផ្នែកមួយនៃការរក្សាសុវត្ថិភាពដល់សិស្ស។
សាលាបឋមសិក្សាក្បាលត្រាចប្រើប្រាស់ផែនទីខ្នងផ្ទះសិស្ស ដើម្បីដឹងពីស្ថានភាពផ្លូវទៅផ្ទះសិស្ស ជាផ្នែកមួយនៃការរក្សាសុវត្ថិភាពដល់សិស្ស។
ដោយ៖ អេង គឹមលាង(យុវជនឃុំក្បាលត្រាច)
 
ពោធិ៍សាត់៖ នៅសាលាបឋមសិក្សាក្បាលត្រាច លោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ខ្លាំងទៅលើសុវត្ថិភាពសិស្សានុសិស្ស ជាពិសេសសិស្សស្រី ដែលមានលំនៅឋាននៅឆ្ងាយ និងដាច់ស្រយាល ដែលប្រឈមហានិភ័យការរំលោភបំពានផ្លូវភេទ នៅតាមផ្លូវមកសាលា និងត្រឡប់ទៅផ្ទះ។ នេះជាការអះអាហរបស់ លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច។
បើតាមលោកនាយកសាលារូបនេះ ដើម្បីការពារដល់សិស្សានុសិស្សទាំងនោះ សាលាមួយនេះបានប្រើប្រាស់នូវផែនទី​ខ្នងផ្ទះ ដែលបង្ហាញពីប្លង់ផ្ទះនីមួយៗរបស់សិស្ស។ ការណ៍នេះ នឹងធ្វើឱ្យគ្រូដឹងពីចម្ងាយ ឬស្ថានភាពផ្លូវទៅកាន់ផ្ទះរបស់សិស្សទាំងនោះ។ ក្រៅពីប្លង់ខ្នងផ្ទះនេះ លេខទំនាក់ទំនងគ្រួសារសិស្ស ដើម្បីឱ្យពួកគេមកទទួលកូនៗរបស់ពួកគេ។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច ជាមួយ កញ្ញា អេង គឹមលាង យុវជនឃុំក្បាលត្រាច ដូចតទៅ៖ 

 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  ពោធិ៍សាត់
  ក្បាលត្រាច
  សាលាបឋមសិក្សាក្បាលត្រាច​
© រក្សាសិទ្ធិដោយ thmeythmey.com