ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ សាលាបឋមសិក្សាក្បាលត្រាច មានបណ្ណាល័យស្តង់ដារសម្រាប់សិស្សអាន និងស្រាវជ្រាវ
17, Dec 2022 , 10:00 pm        
រូបភាព
សាលាបឋមសិក្សាក្បាលត្រាច មានបណ្ណាល័យស្តង់ដារសម្រាប់សិស្សអាន និងស្រាវជ្រាវ។
សាលាបឋមសិក្សាក្បាលត្រាច មានបណ្ណាល័យស្តង់ដារសម្រាប់សិស្សអាន និងស្រាវជ្រាវ។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ នៅសាលាបឋមសិក្សាក្បាលត្រាច ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានការរៀបចំជាបណ្ណាល័យស្តង់ដារមួយ សម្រាប់សិស្សអាន និងស្រាវជ្រាវ។ បើតាមប្រសាសន៍របស់ លោក សុថល បណ្ណាល័យស្តង់ដារនេះ សំដៅលើបណ្ណាល័យដែល​មានឯកសារគ្រប់គ្រាន់ ពោលគឺគោរពតាមនិយាមគរុកោសល្យ និងលក្ខខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែង។ មុនមានវត្តមានបណ្ណាល័យស្តង់ដារនេះឡើង នាយកសាលាបឋមសិក្សា លោក និល សុថល បញ្ជាក់ថា ត្រូវឆ្លងកាត់បីដំណាក់កាល។ ដំណាក់កាលទី១ គឺបណ្ណាល័យតាមជ្រុងថ្នាក់, ទី២ មានបណ្ណាល័យ តែមិនទាន់គ្រប់លក្ខខណ្ឌ និង ដំណាក់កាលទី៣ គឺក្លាយជាបណ្ណាល័យស្តង់ដារក្នុងឆ្នាំ២០១២។

 
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាច ជាមួយ កញ្ញា អេង គឹមលាង យុវជនឃុំក្បាលត្រាច ដូចតទៅ៖ 

 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 (ជាតិ
 យុវជនឃុំក្បាលត្រាច) ThmeyThmey
  បណ្ណាល័យស្តង់ដារ
  សាលាបឋមសិក្សាក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com