ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ សិស្សក្រីក្រ២០នាក់ នៅសាលាបឋមសិក្សាក្បាលត្រាច ទទួល​បានអាហារូបករណ៍​​
18, Dec 2022 , 10:38 am        
រូបភាព
សិស្សានុសិស្សកំពុងរៀនក្នុងថ្នាក់ នៅសាលាបឋមសិក្សាក្បាលត្រាច នាពេលកន្លងមមក។
សិស្សានុសិស្សកំពុងរៀនក្នុងថ្នាក់ នៅសាលាបឋមសិក្សាក្បាលត្រាច នាពេលកន្លងមមក។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ ក្នុងឆ្នាំសិក្សា២០២១-២០២២កន្លងទៅ សិស្សសាលាបឋមសិក្សាក្បាលត្រាច ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២០នាក់ ទទួលបានអាហារូបករណ៍ ពីរាជរដ្ឋាភិបាល។ ក្រៅពីអាហារូបករណ៍​ សិស្សក្រីក្រនៅសាលានេះ ក៏ទទួលបានអាហារូបករណ៍ ពីអង្គការក្រៅរដ្ឋាភិបាលផងដែរ ក្នងនោះសិស្សក្រីក្រ២៥នាក់ទទួលបានថវិកាប្រចាំឆ្នាំពីសហភាពអឺរ៉ុប (EU) និងអាហារូបករណ៍ជាសម្ភារៈចំនួន២នាក់ ពី អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (CAPE)។

 
ដើម្បីជ្រាបច្បាស់សូមទស្សនាការអធិប្បាយរបស់ លោក និល សុថល នាយកសាលាបឋមសិក្សាក្បាលត្រាចដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  សាលាបឋមសិក្សាក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com