ជាតិ
អត្ថបទពាណិជ្ជកម្ម
មាស សុខសោភា ប្តេជ្ញាជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការឱ្យកាន់តែទូលំទូលាយ ក្រោយក្លាយជាទូតសុច្ឆន្ទៈរបស់ អិលអូអិលស៊ី (ខេមបូឌា)
18, Dec 2022 , 2:34 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ គឺកំពូលតារាចម្រៀង មាស សុខសោភា ដែលប្រព្រឹត្តទៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។ 
នេះជាកិច្ចសហការមួយដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយតារាចម្រៀងដែលមានកិត្តិនាមល្បីក្នុងប្រទេស ក្នុងការរួបរួមផ្សព្វផ្សាយអំពីលក្ខណៈពិសេសៗ ពីផលិតផល និងសេវាហិរញ្ញវត្ថុរបស់អិលអូអិលស៊ី ដែលកំពុងផ្តល់ជូនអតិថិជន ក៏ដូចជាជំរុញការផ្លាស់ប្តូរ ពីការគ្រប់គ្រងសាច់ប្រាក់បែបប្រពៃណី មកជាការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែបឌីជីថលដែលមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល ។



លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ  អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា “យើងពិត​ជា​មាន​សេចក្តីរំភើប​រីករាយជាខ្លាំងដែលអិលអូអិលស៊ី បានសហការគ្នាជាមួយនឹងតារាចម្រៀងដ៏ល្បីលំដាប់កំពូលដូចជា  អ្នកនាង មាស សុខសោភា ក្នុងការសហការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់អិលអូអិលស៊ី ដើម្បីឱ្យអតិថិជន និងសាធារណជនទូទៅ បានស្គាល់ និងអាចទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវសង្គម។
 
លោកបានបន្ថែមថា នេះគឺជាសក្ខីភាពបន្ថែមទៀត ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដល់អតិថិជនរបស់យើង ក៏ដូចជាសម្រាប់ប្រជាជនកម្ពុជាទាំងមូលទាំងនៅទីក្រុង និងជនបទ ក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដើម្បីភាពរីកចម្រើនជាមួយគ្នា ហើយក៏អាចបង្កើននូវទំនុកចិត្តកាន់តែប្រសើរឡើងថែមទៀត ពីសំណាក់អតិថិជន និងសាធារណជនទាំងថ្នាក់ជាតិ និងអន្តរជាតិ។



អ្នកនាង មាស សុខសោភា ទូតសុច្ឆន្ទៈរបស់ អិលអូអិលស៊ី (ខេមបូឌា) ក៏បានថ្លែងដែរថា ៖“ថ្ងៃនេះនាងខ្ញុំ​ពិត​ជា​មាន​សេចក្តីរំភើប​រីករាយជាខ្លាំងដែល អិលអូអិលស៊ី បានរៀបចំកម្មវិធីដ៏វិសេសវិសាលនេះ សម្រាប់ទទួលស្វាគមន៍នាងខ្ញុំ ក្នុងការបំពេញការងារជាទូតសុច្ឆន្ទៈ។ 
 
នាងខ្ញុំជឿជាក់ថា តាមរយៈការបំពេញកិច្ចការងារជាទូតសុច្ឆន្ទៈ របស់អិលអូអិលស៊ី យើងនឹងរួមគ្នាផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ប្រជាជនកម្ពុជារបស់យើង ឱ្យបានស្គាល់ច្បាស់អំពីលក្ខណៈពិសេសនៃផលិតផល និងសេវាកម្មរបស់អិលអូអិលស៊ី ដែលមានលក្ខណៈបត់បែន និងអាចបំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ បន្ថែមលើនេះ យើងនឹងរួមគ្នាផ្សព្វផ្សាយឱ្យអតិថិជន យល់ដឹងកាន់តែច្រើនពីការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរទម្លាប់ពីការរក្សាទុកសាច់ប្រាក់នៅផ្ទះ ដែលមានហានិភ័យខ្ពស់ មកដាក់សន្សំនៅស្ថាប័នហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ពីការសន្សំផងដែរ។ ម៉្យាងទៀត នាងខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាជនកម្ពុជាយើង នឹងផ្លាស់ប្តូរទម្លាប់ពីការខ្ចីប្រាក់ឯកជន ឬតាមប្រព័ន្ធអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ មានអត្រាការប្រាក់ខ្ពស់ ហើយងាកមកប្រើប្រាស់សេវាឥណទានផ្លូវការ ពីអិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណស្របច្បាប់ និងអនុលោមពេញលេញ តាមគោលការណ៍ការពារអតិថិជន។



គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
 
អំពីអិលអូអិលស៊ី (ខេមបូឌា)
បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២          អិលអូអិលស៊ី មាន៖
ទ្រព្យសកម្មសរុប ប្រមាណ ១.៤៧០​ លានដុល្លារអាមេរិក ដែលកើនឡើង ​២០% ធៀបនឹងឆ្នាំ២០២១។​
ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៤៨ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ​២០% ធៀបនឹងឆ្នាំ២០២១។
សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០ លានដុល្លារអាមេរិក ដែលកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២១។ 
បុគ្គលិកសរុបមានចំនួនជាង​ ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៥ ម៉ឺននាក់ និង​បម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់។ 
 

 

 




សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ផ្នែកទំនាក់ទំនងអតិថិជន៖ 023  991 991
 
​អ៊ីមែល​៖ [email protected] 
​គេហទំព័រ​៖www.lolc.com.kh 
 

© រក្សាសិទ្ធិដោយ thmeythmey.com