ជាតិ
អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែន និងជីប ម៉ុង​ រីថែល រួមគ្នារៀបចំកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ផាកលែន 50M ទី៣ និងផ្សារទំនើប ជីប ម៉ុង 50M
18, Dec 2022 , 3:30 pm        
រូបភាព
ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន​ និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធី ​​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង ផាកលែន 50M ទី III និង​ផ្សារទំនើប ជីប ម៉ុង 50M ដែល​មាន​ទីតាំង​ស្ថិតនៅលើផ្លូវព្រៃស ចម្ងាយត្រឹមតែ​១០​នាទី ពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។ កម្មវិធី​​បញ្ចុះ​បឋមសិលា ​បើក​ការដ្ឋាន​សាងសង់រួមគ្នានេះ ធ្វើឡើង​ដើម្បី​ប្រកាសពីការមកដល់ និងដំណើរការសាងសង់ផ្សារទំនើបធំជាងគេ ក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាស​កម្មវិធី​បើក​លក់ជាផ្លូវការ ​គម្រោងថ្មីផាកលែន 50M ទី III ​ នៅដើមឆ្នាំ២០២៣​ ខាងមុខនេះផងដែរ​។



​គម្រោង ផាកលែន 50M ទី III នេះនឹងនាំមកជូន​នូវទីតាំង​ថ្មី ប្រភេទ​ផ្ទះ​ថ្មី និង​​មុខងារប្រើប្រាស់កាន់តែសម្បូរបែប  ដែលនឹងធ្វើឱ្យ​​អតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយៈ៖
 


1. សួនឧទ្យាន 50Mដ៏វែងសន្ធឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ធដ៏ស្រស់ស្រាយ ពេញ៣៦៥ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ។

2. ក្លិបហោស៍ 50M ទំនើប ដែលមានបម្រើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៍កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោង​ដាក់ដំណើរការរ បម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ​។ 



3. ផ្សារទំនើប ជីប ម៉ុង 50M ​ ដែលមានកម្ពស់២ជាន់ នឹងត្រូវបានសាងសង់​លើ​ផ្ទៃដី​សរុប​​១៥ ០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង​។ ផ្សារទំនើបនវ នឹងផ្តល់ជូននូវភាពងាយស្រួល និងស៊ីវីល័យក្នុងការរស់នៅ តាមរយៈមុខងារកម្សាន្តរួមមាន៖ ​​រោង​ភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែង​ញ៉ាំអាហារ និង​ភេសជ្ជៈ​ឆ្ងាញ់ៗ និង​ហាង​សម្លៀកបំពាក់ ​ដែលនឹងមានម៉ាកយីហោល្បីៗជាច្រើនទៀត​។

ជាមួយ​នឹង​មហាវិថី ឈុន គង់ ដ៏​ថ្មី​សន្លាង១ខ្សែ មាន​ចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់​តំបន់​ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២​ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើឱ្យ​គម្រោង ផាក​លែន 50M កាន់តែកៀកបង្កើយ​ មានផ្លូវ​ខ្វាត់ខ្វែង​ ក្លាយជា​តំបន់ដ៏មាន​សក្តានុពល​ខ្លាំង​សម្រាប់​ការ​រស់​នៅ និងប្រកប​អាជីវកម្ម​គ្រប់ប្រភេទ​។



សម្រាប់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​ ជីប ម៉ុង លែន សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongland ឬទាក់ទង​ផ្នែកលក់ តាមរយៈ​លេខ​ទូរស័ព្ទ​ ???????????? ???????????? ???????????? និង​តាម​តេឡេក្រាម t.me/chipmongland។ 



សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដាន​ទំព័រ​ហ្វេសប៊ុក @chipmongretails  ឬតាមរយៈ​លេខ​ទូរស័ព្ទ៖ 070 822 822096 888 9 888 និង​តាម​តេឡេក្រាម t.me/Chipmongretails






Tag:
 Chip Mong Land
© រក្សាសិទ្ធិដោយ thmeythmey.com