ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងការពារអាយុជីវិតបែបឌីជីថល “ប្រាយ ឡាយហ្វ៍” បញ្ចុះតម្លៃ៧០% និងផ្តល់ជូនដបទឹកដ៏ស្រស់ស្អាតមួយ សម្រាប់​ឱកាសបុណ្យណូអែលនេះ!
19, Dec 2022 , 9:59 am        
រូបភាព
ដើម្បីចូលរួមអបអរសាទរបុណ្យណូអែលខាងមុខនេះ  ព្រមទាំងឆ្លើយតបទៅតាមការចង់បានរបស់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុន​ បានផ្ដល់ការបញ្ចុះតម្លៃ៧០% សម្រាប់ការទិញគម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថល “ប្រាយ ឡាយហ្វ៍” ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ​ខែធ្នូ ឆ្នាំ២០២២ ហើយអតិថិជនក៏ នឹងទទួលបានដបទឹកដ៏ស្រស់ស្អាតមួយផងដែរ។

គម្រោងការពារអាយុជីវិតបែបឌីជីថល “ប្រាយ ឡាយហ្វ៍” ​របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានផ្ដល់ការការពារលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្រ្តៃយ៍ដែលអាចកើតមានឡើង ជាយថាហេតុណាមួយ ជាមួយទំហំទឹកប្រាក់ធានារ៉ាប់រង រហូតដល់ ១០,០០០ ដុល្លារ​អាម៉េរិក។
 
ដើម្បីទិញគម្រោងឌីជីថល ប្រាយ ឡាយហ្វ៍នេះ សូមចូលទៅកាន់៖ https://onlinesales.dai-ichilife.com.kh/policy/BrightLife/form/your-details និងប្រើប្រូម៉ូកូដ XMAS70 ដើម្បីទទួលបានការបញ្ចុះតម្លៃ។ 
 
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (“ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
 
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង “អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com