ជាតិ
អត្ថបទពាណិជ្ជកម្ម
Starbucks ផ្តល់​បទពិសោធន៍​ Drive-Thru ដំបូងគេបង្អស់សម្រាប់​អតិថិជន​នៅប្រទេសកម្ពុជា
20, Dec 2022 , 10:59 am        
រូបភាព
Starbucks សាខា​ Drive-Thru ដំបូង​គេ​បង្អស់​នៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងនៅខាង​មុខ​ ផ្សារទំនើប Aeon Mall Mean Chey តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ។

​Drive-Thru គឺជាវិធីសាស្រ្ដដ៏អស្ចារ្យមួយ និងងាយៗ ដែលលោកអ្នកមិនបាច់ចូលក្នុងហាង ក៏អាចកម្ម៉ង់ភេសជ្ជៈបានពិសា ដោយគ្រាន់តែជិះឡាន ម៉ូតូ ឬកង់បី ចូលតាមច្រក Driver-Thru រួចបញ្ជាទិញតាម​រយៈ​​មីនុយនៅលើស្រ្គីន​ LED ជាមួយបុគ្គលិក​ឆុងកាហ្វេ​ តាមរយៈ Speaker ជាការស្រេច។ ជំហ៊ានបន្ទាប់ គឺបន្ដទៅខាងមុខ ដើម្បីទូទាត់ប្រាក់ជាមួយបុគ្គលិក និងទទួលយកភេសជ្ជៈជាមួយអារម្មណ៍យ៉ាងស្រស់ស្រាយរបស់លោកអ្នក ដែលមិនធ្លាប់មានពីមុនមក។ Starbucks ជាហាងកាហ្វេដែលតែងតែគិតគូរពីអនាម័យ គុណភាពភេសជ្ជៈ និងនាំយកនូវអ្វីដែលថ្មីៗ មកបម្រើជូនអតិថិជនរបស់ខ្លួន។ 
  


នេះគឺជាលក្ខណៈពិសេសរបស់ Drive-Thru ដែល​ផ្ដល់ភាពងាយស្រួលដល់អតិថិជន អ្នកធ្វើការ ឬអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដោយ​មិនបាច់ចុះពីលើឡានរកចំណត និងចូលក្នុងហាងកម្ម៉ង់រង់​ចាំយូរ។ មួយវិញទៀតនៅពេលមានភ្លៀងធ្លាក់លោកអ្នកអាចចូលបញ្ជាទិញតាម Drive-Thru មានដំបូលត្រឹមត្រូវ មិនទទឹកភ្លៀង។
 
ប្រម៉ូសិនជាច្រើនសម្រាប់អតិថិជនបញ្ជាទិញតាម Drive-Thru៖ 
ទទួល​បាន​​​ដប​ទឹក Starbucks ដ៏ស្រស់​ស្អាត​ ១ ដោយ​ឥត​គិតថ្លៃ សម្រាប់​អតិថិជន​​ ៤០០ នាក់​ដំបូង​ដែល​មក​បញ្ជា​ទិញ​ភេសជ្ជៈ​ទំហំ កណ្តាលឡើង​ទៅ​តាម​ច្រក​ Drive-Thru នៅ​ថ្ងៃ​ទី ២០ ខែធ្នូ​នេះ
  • ទិញ ១ ថែម​ ១ លើ​ភេសជ្ជៈ​ប្រភេទហ្វ្រាបពូឈីណូ ទំហំកណ្តាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
  • ការបញ្ចុះតម្លៃរហូតដល់ 70% លើ​ដប កែវទឹក ដែល​បាន​កំណត់​ ចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
  • ទទួលបានការបញ្ចុះតម្លៃ 30% រាល់ការទូទាត់ប្រាក់តាម App Starbucks Cambodia ចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
  • ទទួលបានការបញ្ចុះតម្លៃ 30% លើ​ភេសជ្ជៈរដូវកាលបុណ្យណូអែល​ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២២។
Starbucks Drive-Thru AEON Mall Mean Chey គឺជាសាខាទី៣៥ ក្នុង​ប្រទេសកម្ពុជា​ ដែលទំហំដីរហូតដល់ ១៨០០ម៉ែត្រការ៉េ មិនថាហាង ឬចំណតមានទំហំធំទូលាយងាយស្រួលដល់អតិថិជនគ្រប់ៗគ្នា។
 
កម្ពុជាជាប្រទេសទី១០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់​បទពិសោធន៍ Drive-Thru ។ គិតមកដល់ពេលនេះ Starbucks ឈានជើងចូលកម្ពុជារយៈពេល ៧ឆ្នាំហើយ ដែល​មាន៣៦ សាខា គិត​ត្រឹម​ឆ្នាំ ២០២២ និងសាខាមួយចំនួន​ទៀតកំពុងរៀបចំគ្រោងនឹងដាក់ដំណើរការ​នៅឆ្នាំ២០២៣​ ៕


 










(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com