ជាតិ
អត្ថបទពាណិជ្ជកម្ម
និស្សិត AUPP ទទួលសញ្ញាបត្រនៅសហរដ្ឋអាមេរិក
20, Dec 2022 , 11:29 am        
រូបភាព
និស្សិតរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន៦រូបបានធ្វើដំណើរទៅអាមេរិកដើម្បីចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (FHSU) ដែលជាដៃគូរបស់ AUPP នៅថ្ងៃទី១៦ ខែធ្នូ។
 
និស្សិតទាំង៦រូបបានបញ្ចប់ការសិក្សានៅ AUPP ក្នុងឆ្នាំ២០២២ តាមរយៈកម្មវិធីសិក្សាយកសញ្ញាបត្រពីរ (Dual degree program) ដោយសញ្ញាបត្រមួយចេញដោយ AUPP និងសញ្ញាបត្រមួយទៀតចេញ FHSU។ 
 


រហូតមកដល់ពេលនេះនិស្សិតដែលបានបញ្ចប់ការសិក្សាកម្មវិធីសញ្ញាបត្រពីរនៅ AUPP មានចំនួនជាង២០០នាក់ហើយដែលបានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា (UA) និង FHSU បន្ថែមលើសញ្ញាបត្រដែលចេញដោយAUPP។
 
AUPP មានមោទនភាពយ៉ាងខ្លាំងចំពោះនិសិ្សតរបស់យើងដែលបានបង្កើតនូវសមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគេ។ AUPP បានសហការជាមួយសាកលវិទ្យាល័យ UA និង FHSU ដើម្បីធានានូវគុណភាពអប់រំខ្ពស់តាមស្ដង់ដារអាមេរិក ដោយមិនចាំបាច់ធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក។
 
AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជម្រើសសម្រាប់និស្សិតក្នុងការទទួលបានសញ្ញាបត្រស្ដង់ដារអាមេរិកដែលទទួលស្គាល់ជាអន្ដរជាតិ។ 
AUPP ចាប់ទទួលពាក្យចូលរៀនចាប់ពីថ្ងៃនេះតទៅ។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖  

ទូរស័ព្ទ៖ (+855) 23 902 111 ឬ 012 266 631  
អ៉ីមែល: .kh  
គេហទំព័រ៖ https://www.aupp.edu.kh/ 
Facebook & Instagram: @AUPPkh  
តេលេក្រាម: 012 266 631 ឬ t.me/AUPPkh
 


© រក្សាសិទ្ធិដោយ thmeythmey.com