ជាតិ
សិស្សស្រី៥នាក់នៅវិទ្យាល័យអន្លង់វែង បាននិទ្ទេស A ក្នុងចំណោម៦នាក់ទូទាំងខេត្តឧត្តរមានជ័យ
23, Dec 2022 , 11:44 am        
រូបភាព
ដោយ: រួបរួម
ស្រុកអន្លង់វែង ដែលជាមូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហម បានប្រែក្លាយជាមូលដ្ឋានដែលមានសិស្សពូកែជាងគេនៅទូទាំងខេត្តឧត្តរមានជ័យ។ នេះបើតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ២០២២។

 
លទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ បង្ហាញឲ្យឃើញថា សិស្សស្រីរហូតដល់ទៅ៥នាក់នៅវិទ្យាល័យអន្លង់វែង ទទួលបាននិទ្ទេស A ក្នុងចំណោមជ័យលាភីនិទ្ទេស A ទូទាំងខេត្តឧត្តរមានជ័យ។
 
សិស្សស្រីពីវិទ្យាល័យអន្លង់វែងទាំង៥នាក់ ដែលទទួលបាននិទ្ទេស A រួមមាន គ្រី កក្កដា, ជួង រូស្សា, ប៉ែត នីមល, ស៊ន សុម៉ាវត្តី និងរតនៈ សុខនាង។ រីឯសិស្សនិទ្ទេស A មួយរូបទៀតប្រចាំខេត្តនេះ គឺសិស្សប្រុសឈ្មោះ ចាយ វារៈ មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ក្នុងស្រុកត្រពាំងប្រាសាទ៕
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com