ជាតិ
ខែកុម្ភៈ ទើបសម្តេច ហ៊ុន សែន ជួប​សិស្សនិទ្ទេស A ជាង១០០០នាក់ ដោយសារជាប់បញ្ជាទិញ Ipad
26, Dec 2022 , 9:01 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​បើកការដ្ឋាន​សាងសង់​លើ​កម្រិត​គុណភាពផ្លូវជាតិ​លេខ​៤១ ថា សម្តេចនឹង​ជួប​សិស្ស​និទ្ទេស A ១០៤៩នាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ នា​ខែកុម្ភៈ ខាងមុខ។ សម្តេច​បានបញ្ជាក់ថា ការពន្យាពេល​រហូត​ដល់​ខែកុម្ភៈ ឆ្នាំក្រោយ ព្រោះជាប់​បញ្ជាទិញ Ipad សម្រាប់សិស្សឆ្នើមទាំងនោះ។

សម្តេច ហ៊ុន សែន ក៏បាន​លើក​ទឹក​ចិត្តអាជ្ញាធរខេត្ត ផ្តល់ការលើកទឹក​ចិត្ត​ដោយឡែក​ដល់សិស្សឆ្នើមផងដែរ ដូចជាករណី​អភិបាល​ខេត្តកំពង់ស្ពឺ​ផ្តល់​ម៉ូតូ​ដល់​ជ័យលាភី​និទ្ទេស A ទាំង២២នាក់។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច​បាន​ស្នើកុំឲ្យមាន​ការផ្តោតនិទ្ទេស ជាពិសេស​ លើ​ការសម្រេច​ជោគវាសនាអនាគត។






Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com