ជាតិ
របាយការណ៍៖ ស្ថាប័នជំនាញ​កំពុង​បន្ត​ដោះស្រាយ​សំណុំរឿង​វិវាទដីធ្លី​ជិត៣៥០០ករណី​
27, Dec 2022 , 8:59 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់
ដោយ: រួបរួម
​របាយការណ៍​សមិទ្ធផល​សង្ខេប​រយៈពេល​៥​ឆ្នាំ​របស់​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ (២០១៨-២០២២) បង្ហាញថា ករណី​វិវាទដីធ្លី​ជិត​៣៥០០ករណី​ កំពុង​ត្រូវបាន​ដោះស្រាយ​ដោយយន្តការ​ទាំងបី រួមមានអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី និងដោយ​ក្រសួង​រៀបចំ​ដែនដី ផ្ទាល់។

 
នៅ​​៩ខែ​ដំបូង ឆ្នាំ២០២២ អាជ្ញាធរជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ទទួលបាន​សំណុំ​រឿង​វិវាទ​ចំនួន​២៧ករណី ដោយ​ដោះស្រាយ​រួច​៥ករណី និង​បង្វែរ១ករណី ខណៈករណី​ដែល​បន្ត​ដោះស្រាយ​មាន​១៧៣ករណី។
 
រយៈពេល​ដូចគ្នា​ផងដែរ គណៈកម្មការ​សុរិយោដី ទទួលបាន​សំណុំរឿង​២៤៤ករណី ដោយ​ដោះស្រាយ​បញ្ចប់​នីតិ​វិធី​បាន​១៩២ករណី កំពុង​ដោះស្រាយ​៨៣០ករណី ហើយ​គ្រួសារ​ចំនួន​៣២០គ្រួសារ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ លើ​ផ្ទៃ​ដីទំហំ ៣១,៩៦ហិកតា។
 
រីឯករណី​ដល់ធ្លាក់ទៅ​ដល់​ក្រសួង​ដែនដីឯណោះវិញ ពី​ខែមករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ មានចំនួន​២៤៥ករណី ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​២៥ករណី រីឯ១២ករណីទៀតត្រូវបាន​បង្វែរទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ឆ្លើយទៅ​សាមីសំណើរ។ ក្រសួង​បន្ត​ដោះស្រាយ​២៤៨១ករណី​ផងដែរ។
 
ដោយគិត​ចាប់តាំងពី​អនុវត្តរហូតដល់​ដំណាច់ខែ​កញ្ញា យន្តការដំណោះស្រាយទាំង​៣ ទទួល​ពាក្យ​បណ្តឹង​សរុប​១៤ ៤៧៤ករណី ដោយ​ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ១០ ៩៩០ករណី និង​កំពុង​ដោះស្រាយចំនួន ៣៤៨៤ករណី៕
 

Tag:
 វិវាទដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com