ជាតិ
ត្រីប្រហុកចាប់ផ្ដើម «ត្រូវ» ចាប់ពីថ្ងៃទី២៩ ធ្នូ រយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ
29, Dec 2022 , 9:29 am        
រូបភាព
សកម្មភាពពលរដ្ឋ មមាញឹកប្រមូលផលត្រី «ត្រូវ» កាលពីឆ្នាំមុន ស្ថិតនៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ។ រូបភាពដោយ ឈុំ ចន្ថា សហការី ThmeyThmey25។
សកម្មភាពពលរដ្ឋ មមាញឹកប្រមូលផលត្រី «ត្រូវ» កាលពីឆ្នាំមុន ស្ថិតនៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ។ រូបភាពដោយ ឈុំ ចន្ថា សហការី ThmeyThmey25។
ភ្នំពេញ៖ ត្រីប្រហុកនឹងចាប់ផ្ដើមសម្បូរ ឬដល់រដូវត្រីត្រូវ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយត្រូវរហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ បើតាមរដ្ឋជលផល ត្រីត្រូវខ្លាំងនៅដាយត្រីតាមដងទន្លេសាប នៅភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

 
បើតាមសេចក្ដីជូនដំណឹងពីរដ្ឋបាលជលផល ត្រី ត្រូវចាប់ផ្ដើមត្រូវ ដោយសារត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទៅទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ប៉ុន្តែត្រីសម្បូរនេះ គឺអាស្រ័យនឹងអាកាសធាតុអំណោយផលដែរ ពោលគឺក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខេ ឬមិនទទួលរងឥទ្ធិពលភ្លៀង។ 
 
ដូចទៅនឹងការជូននេះ រដ្ឋបាលជលផល អំពាវនាវដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ។ អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី «ត្រូវ» នេះដែរ៕
 
 
 

Tag:
 ThmeyThmey25
  ត្រីប្រហុក
  រដូវត្រីត្រូវ
  ជលផល
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com