ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ របស់ពលរដ្ឋឃុំអន្សាចំបក់
29, Dec 2022 , 2:59 pm        
រូបភាព
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់)
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែជាកង្វល់ របស់ពលរដ្ឋអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ម្ដងម្កាល់ សមត្ថកិច្ច បានដាក់កម្លាំងយាមល្បាត និងផ្សព្វផ្សាយពីគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន ទៅកាន់សហគមន៍ ប៉ុន្តែ ពលរដ្ឋ បានអះអាងថា បញ្ហាគ្រឿងនៅពេលនេះ មិនទាន់ថមថយនៅឡើយទេ។ ពលរដ្ឋបាន អំពាវនាវដល់រដ្ឋបាល ខេត្ត និងស្រុក ចាត់វិធានការចុះបង្រ្កាប ករណីគ្រឿងញៀន ដើម្បីធានាថា ភូមិ-ឃុំ មានសុវត្ថិភាព។



ផ្ទុយពីការលើកឡើងរបស់ពលរដ្ឋ លោក ខោ សូភីនី នាយរងប៉ុស្តិ៍នគរបាលអន្សាចំបក់ បានបញ្ជាក់ថា មួយឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនក្នុងឃុំអន្សាចំបក់ បានថយចុះ ស្ទើរតែគ្មាន ដោយសារតែ សមត្ថកិច្ច តាមចាប់បានមេក្លោងៗ។ បន្ថែមពីនេះ ប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន ក្មេងទំនើង និងហិង្សា ទៅតាមភូមិនីមួយៗ ញឹកញាប់ផងដែរ។ 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សន្តិសុខសង្គម
  ភូមិឃុំសុវត្ថិភាព
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com