ជាតិ
សម្តេច ស ខេង៖ សមត្ថកិច្ចរកឃើញសព និងអ្នករបួសជាបន្តបន្ទាប់ក្នុងអគ្គិភ័យនៅកាស៊ីណូ
29, Dec 2022 , 3:06 pm        
រូបភាព
អគ្គិភ័យដែលឆាបឆេះកាស៊ីណូ ហ្គ្រេនដាយមិន តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ ខែធ្នូ ត្រូវបានពន្លត់ទាំងស្រុងហើយ។ នេះបើតាមហ្វេសប៊ុករបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នារសៀលម៉ោង៣ ថ្ងៃទី២៩ ខែធ្នូ។
 
សម្តេច ស ខេង បានសរសេរថា៖ «បន្ទាប់ពីពន្លត់ភ្លើងបានទាំងស្រុង សមត្ថកិច្ចចម្រុះបានបង្កើនកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះ ក្នុងនោះគិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះជាបន្តបន្ទាប់ ខណៈអ្នករងបួសធ្ងន់ និងស្រាល ក៏ត្រូវបានសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ»។ 
 
ក្នុងប្រតិបត្តិការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា ទទួលបានកិច្ចសហការចូលរួមគាំទ្រពីភាគីថៃ ក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ទាំងបុគ្គលិក និងភ្ញៀវ។
 
តុល្យការនៃគ្រោះថ្នាក់ មិនត្រូវបានបង្ហើបឲ្យដឹងឡើយ៕

 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com