ជាតិ
កំពង់ស្ពឺ រៀបចំកម្មវិធីឆ្លងឆ្នាំសកល ៤ថ្ងៃ នៅកីឡដ្ឋានខេត្ត
29, Dec 2022 , 9:29 pm        
រូបភាព
 រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ
រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកម្មវិធីឆ្លងឆ្នាំសកល រយៈពេល៤ថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ដល់ទី៣១ ខែធ្នូ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៣ និងសាទរចំពោះវត្តមាន កីឡដ្ឋានកំពង់ស្ពឺក្នុងឆ្នាំ២០២២ផងដែរ។



មិនត្រឹមតែជាកន្លែងប្រកួតកីឡាឡើយ កីឡដ្ឋានកំពង់ស្ពឺ បានក្លាយជាកន្លែងជួបជុំកម្សាន្ត រវាងពលរដ្ឋ ខេត្តកំពង់ស្ពឺ និងភ្ញៀវទេសចរមកពីរាជធានី-ខេត្តនានាផងដែរ។ ជាក់ស្ដែង ចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែធ្នូ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីឆ្លងឆ្នាំសកល ក្នុងបរិវេណកីឡដ្ឋានខ្លួន ដែលមានការប្រគុំតន្រ្ដី,ការប្រកួតប្រដាល់សេរីគុនខ្មែរ (Khmer Fight) និងការបាញ់កាំជ្រួចផងដែរ។ កម្មវិធីនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល និងសាទរចំពោះសមិទ្ធផលនានាក្នុងឆ្នាំ២០២២ ពិសេសវត្តមានកីឡដ្ឋានខេត្តកំពង់ស្ពឺផងដែរ។
  

រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ

កន្លងមកលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ រំពឹងចង់ឃើញបុគ្គលគំរូ superstars ជាអ្នកកំពង់ស្ពឺកាន់តែច្រើន ដែលនឹងលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តឱ្យកាន់តែមានការអភិវឌ្ឍ និងការរីកចម្រើន។ លោក ហ៊ុន ម៉ានី បានចាត់ទុកវាជាកត្តាជំរុញទឹកចិត្តរបស់លោកក្នុងការស្វែងរកឱកាសនានា តាមរយៈសកម្មភាពជាច្រើនរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានា ដែលបម្រើដល់ការកសាងធនធានមនុស្សក្នុងខេត្ត។
 
សូមបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កីឡដ្ឋាននេះបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូជាតិ លេខ ៤៤ ដែលមានចម្ងាយប្រមាណជាង ៤ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជាពីរដំណាក់កាលគឺ ដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរនៃកីឡដ្ឋាន និងបន្ទាប់ ការសាងសង់ សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋានស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណ សម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន៕
 

រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ


រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ


រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ


រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ


រូបភាពពីស.ស.យ.ក ខេត្តកំពង់ស្ពឺ
 
 

Tag:
 កំពង់ស្ពឺ
 កីឡដ្ឋានខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com