ជាតិ
សម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខជនរងគ្រោះក្នុងគ្រោះអគ្គិភ័យនៅប៉ោយប៉ែត
30, Dec 2022 , 8:59 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យលើកាស៊ីណូ កាលពីយប់ថ្ងៃទៅ២៨ ខែធ្នូ។ សម្តេចមានប្រសាសន៍បែបនេះ នាពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣  ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

 
សម្តេច ហ៊ុន សែន បានលើកឡើងថា នេះជារឿងដ៏សោកស្តាយមួយដែលបានកើតឡើងនៅចុងឆ្នាំ ដោយក្រុមរុករក បានរកឃើញសាកសពចំនួន១២នាក់ និងរបួស៧៣នាក់។ តាម​ការប៉ាន់ស្មាន អ្នកស្លាប់អាច​មាន​សរុប​ដល់​១៦នាក់។
 
ប្រមុខរដ្ឋាភិបាលក៏បានអរគុណផងដែរចំពោះភាគីថៃ ក្នុងប្រតិបត្តិការសង្គ្រោះនេះ។ ស្របពេលជាមួយគ្នា សម្តេចបានស្នើឲ្យមានការរៀបចំសណ្តាប់ធ្នាប់ឡើងវិញនៅច្រកទ្វារព្រំដែនប៉ោយប៉ែត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com