ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ មេឃុំអន្សាចំបក់ តាំងចិត្តពន្លឿនសេវា និងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព
04, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់) 

ស្រុកក្រគរ, ពោធិ៍សាត់ ៖ នៅឃុំអន្សាចំបក់ មានសេវាជាច្រើនប្រភេទដូចជា ការធ្វើលិខិតបញ្ជាក់ទីលំនៅ, បញ្ជាក់ប្រវត្តិដីធ្លី និងបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ជាដើម។ ប៉ុន្តែសេវាដែលមានតម្រូវការច្រើន និងមមាញឹកជាងគេ សេវារដ្ឋបាលពាក់ព័ន្ធនឹង​អត្រានុកូលដ្ឋាន។ បើតាម លោក ផាន់ សំបូរ ក្នុងករណីពលរដ្ឋ ត្រូវការសេវាណាមួយបន្ទាន់ ឃុំនឹងពន្លឿនសេវានោះជូន ខណៈដែលថ្លៃសេវា ត្រូវបែងចែកតាមប្រភេទសេវានីមួយៗ ក្នុងនោះការធ្វើអត្រានុកូលដ្ឋាន ពុំត្រូវបង់ប្រាក់នោះទេ។ ម្ដងម្កាល មេឃុំរូបនេះ ក៏បានចូលរួមដោះស្រាយបញ្ហាជូនពលរដ្ឋផងដែរ ដូចជាអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើងជាដើម។ ទោះជាការងារផ្តល់សេវា និងបម្រើពលរដ្ឋសព្វថ្ងៃមមាញឹកក៏ដោយ លោក ផាន់​ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានតាំងចិត្តមោះមុតបន្ថែមទៀត ក្នុងការពន្លឿនសេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព​។ 


 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 


អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សេវារដ្ឋបាល
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com