ជាតិ
កម្ពុជា អាចមានភ្លៀងក្នុង​កម្រិតខ្សោយមួយសប្ដាហ៍
03, Jan 2023 , 7:59 pm        
រូបភាព
 កម្ពុជាអាចមានភ្លៀងកម្រិតខ្សោយចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែមករា
កម្ពុជាអាចមានភ្លៀងកម្រិតខ្សោយចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែមករា
ដោយ:
ភ្នំពេញ៖ ការព្យាករក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា នៅថ្ងៃទី៤-៧ ខែមករា កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៨-១០ នឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះធ្វើឱ្យខេត្តមួយចំនួនមានភ្លៀងកម្រិតខ្សោយ។



ស្ថានភាពនៃឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង រួមជាមួយទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន អាចធ្វើឱ្យតំបន់ទំនាបកណ្ដាលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៥-៧ ខែមករា។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើចាប់ពីថ្ងៃទី៥-៧ខែមករា។ 
 
ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម នឹងអាចមានភ្លៀង និងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរ។ នេះបើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម៕​
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com