ជាតិ
ត្រីប្រហុកឆ្នាំនេះធូរថ្លៃប៉ុន្ដែមិនសូវមានអ្នកទិញ​
03, Jan 2023 , 6:09 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដូវត្រីប្រហុកនៅឆ្នាំនេះ មានតម្លៃចន្លោះ២៥០០រៀល ដល់៣០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ត្រីធ្វើប្រហុកទាំងមូល។ ចំពោះត្រីសម្រាប់ធ្វើផ្អក មានតម្លៃចន្លោះពី៨ពាន់ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ គិតត្រឹមថ្ងៃទី៣ ខែមករា ត្រីប្រហុកទាំងមូលថ្លៃ២៥០០រៀល និងត្រីប្រហុកដែលកាត់រួចតម្លៃ៤៥០០រៀល។ បើតាមការលើកឡើងរបស់ឈ្មួញកណ្តាលម្នាក់ ត្រីឆ្នាំនេះ ត្រូវច្រើន និងថោកជាងឆ្នាំមុន ប៉ុន្ដែបែរជាមិនសូវមានពលរដ្ឋមកទិញ ដូចរាល់ឆ្នាំឡើយ៕



សូមអញ្ជើញទស្សនារូបភាពពលរដ្ឋទិញត្រីប្រហុក ក្នុងសង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដូចតទៅ៖ 
 






















Tag:
 ត្រីប្រហុក
  រដូវត្រីត្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com