ជាតិ
សង្គមជាតិ
គ្រឿងញៀនដែលចាប់បាន កើនឡើងដល់ជាង១៤តោន ក្នុងឆ្នាំ២០២២
06, Jan 2023 , 8:59 pm        
រូបភាព
គ្រឿងញៀនជិត៩០០គីឡូក្រាម ដែលសមត្ថកិច្ចចាប់បានពីក្រុមឧក្រិដ្ឋជនជនជាតិចិន៥នាក់ កាលពីខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
គ្រឿងញៀនជិត៩០០គីឡូក្រាម ដែលសមត្ថកិច្ចចាប់បានពីក្រុមឧក្រិដ្ឋជនជនជាតិចិន៥នាក់ កាលពីខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
ដោយ៖ ទេពញាណ

ថ្វីបើរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនយ៉ាងខ្លាំងក្លាក្តី តែបទល្មើសគ្រឿនញៀន ពុំបានថយចុះឡើយ គឺមានតែកើនឡើងថែម។ ក្នុងឆ្នាំ២០២២ គ្រឿងញៀន ដែលសមត្ថកិច្ចរឹបអូសបាន មានចំនួនច្រើនជាង២០២១ ដល់ជាង២ដងឯណោះ។



លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗថា នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ថា ពេញ១ឆ្នាំនៃឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានគ្រឿងញៀន១៤តោននិង៥២គីឡូក្រាម ខណៈជនសង្ស័យជាង១៤,៧ម៉ឺននាក់ ត្រូវចាប់ខ្លួន ដោយក្នុងនោះ ជនបរទេសមានជាង២៥០នាក់។ យោងតាមរបាយការណ៍ ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀនតែជាង៤,៥តោនប៉ុណ្ណោះ។ 
 
លោក មាស វីរិទ្ធ លើកឡើងថា ក្នុងចំណោមគ្រឿងញៀនជាង១៤តោន ដែលសមត្ថកិច្ចចាប់បាននៅឆ្នាំ២០២២ មានទាំងផលិតសម្រេចផង និងផលិតផលពាក់កណ្តាលសម្រេចផង។ លោក បន្តថា ក្រុមឧក្រិដ្ឋជន មានទិសដៅនាំគ្រឿងញៀនទាំងនេះ ចេញពីកម្ពុជា ទៅកាន់ប្រទេសទី៣។ លោក អះអាងថា គ្រឿងញៀនទាំងនេះ ភាគច្រើនជាប្រភេទកេតាមីន ដែលមិនត្រូវនឹងទីផ្សារនៅកម្ពុជាឡើយ ហើយក៏គ្មានការប្រើប្រាស់នៅកម្ពុជាដែរ។
 
លោកអគ្គលេខាធិការរូបនេះ មើលឃើញថា មិនមែនតែកម្ពុជានោះទេ ប្រទេសជិតខាង ក៏មានការកើនឡើងនូវបទល្មើសគ្រឿងញៀនដែរ។ លោក មានប្រសាសន៍ដូច្នេះថា៖«ការកើនឡើងហ្នឹង គឺក្រុមឧក្រិដ្ឋជន វាលួចដឹកជញ្ជូនមក ហើយត្រូវបានសមត្ថកិច្ចរកឃើញ និងបង្ក្រាប»៕  
 
 

Tag:
 គ្រឿងញៀន
  មាស វីរិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com