ជាតិ
បាល់ទះមិត្តភាព៖ ជម្រើសជាតិកម្ពុជា ឈ្នះ Cambodia All Star ៣-២ សិត
07, Jan 2023 , 5:25 pm        
រូបភាព
ការលោតវាយផ្តាច់ដោយកីឡាករ វឿន វាសនា(លឿងលាយស) របស់ក្រុមជម្រើសជាតិកម្ពុជា​ ទៅលើក្រុម Cambodia All Star។
ការលោតវាយផ្តាច់ដោយកីឡាករ វឿន វាសនា(លឿងលាយស) របស់ក្រុមជម្រើសជាតិកម្ពុជា​ ទៅលើក្រុម Cambodia All Star។
ដោយ:
ការប្រកួតដ៏ស្វិតស្វាញរហូតដល់ទៅ៥សិត ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះ Cambodia All Star ដោយលទ្ធផលប្រដេញគ្នា ៣-២សិត ក្នុងការប្រកួតមិត្តភាព Cambodia Volleyball All Star នៅថ្ងៃទី៧​ ខែមករា ឆ្នាំ២០២២ នាកីឡដ្ឋានបាល់ទះក្នុងសាលព្រីនស៍។

 
ក្នុងសិតទី១ ក្រុមជម្រើសជាតិកម្ពុជា បើកការនាំមុខ Cambodia All Star ដោយលទ្ធផលពិន្ទុ ២៥-១៧ បន្ទាប់ពីខ្សែប្រយុទ្ធស្តាំវាយផ្តាច់របស់ Cambodia All Star មឿន ម៉េងឡាយ វាយជាប់រនាំង ក្រុមជម្រើសជាតិកម្ពុជា។ ការប្រកួតកាន់តែក្តៅគគុកដោយពិន្ទុប្រដេញប្រកៀតប្រកិតគ្នា តែយ៉ាងណា Cambodia All Star បានវាយបកយកឈ្នះនៅសិតទី២ វិញដោយពិន្ទុ ២៥-២៣។
 
ចូលដល់សិតទី៣ ក្រុមជម្រើសជាតិកម្ពុជា បើកការនាំមុខសាជាថ្មី លើCambodia All Star ដោយពិន្ទុ ២៥-១៩ បន្ទាប់ពីតួរប្រយុទ្ធស្តាំ ធី ម៉េងហួង វាយផ្តាច់មិនបានល្អដោយបាល់មិនឆ្លងសំណាញ់។ ចូលដល់សិតទី៤ ក្រុមជម្រើសជាតិបន្ត យកឈ្នះ Cambodia All Star ដោយពិន្ទុប្រដេញគ្នា ២៥-២២ តែ Cambodia All Star បើកការវាយបកមកវិញយកឈ្នះនៅសិតទី៥ ដោយពិន្ទុ ២៥-២២។
 
បញ្ចប់ការប្រកួតទាំង៥សិត ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងសាល បានយកឈ្នះ Cambodia All Star ដោយលទ្ធផល ៣-២ សិត។ ការប្រកួតនេះដែរគ្រាន់តែជាការស្ទាបស្ទង់កម្រិតសមត្ថភាពកីឡាករក្រុមជម្រើសជាតិកម្ពុជា មុននឹងការមកដល់នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 កីឡាបាល់ទះ
 មិត្តភាពជាតិ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com