ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច​ ហ៊ុន សែន ហៅលោក ហូ វ៉ាន់ ឱ្យចូលស្រុកវិញ ដោយលើកលែងទោសឱ្យ
19, Jan 2023 , 11:20 am        
រូបភាព
ពីពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១,២០០ នាក់ នាព្រឹកថ្ងៃទី១៩ មករា សម្ដេច ហ៊ុន សែន ហៅលោក ហូ វ៉ាន់ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ឱ្យវិលចូលស្រុកវិញ ដោយសម្ដេច នឹងស្នើលើកលែងទោសឱ្យ។



សម្ដេច ហ៊ុន សែន ប្រកាសមិនអនុគ្រោះដល់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំង តែម្នាក់ប៉ុណ្ណោះ។ ក្រៅពីនេះ អ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលមានបញ្ហាក្តីក្ដាំ ហើយកំពុងគេចខ្លួនរស់នៅក្រៅប្រទេស នឹងទទួលបានការលើកលែងទោស នៅពេលពួកគេត្រឡប់ចូលស្រុកវិញ។
 
«អា វ៉ាន់ ! អញផ្ដាំទៅអើយ មកស្រុកមក! ហ្អែងទៅតាមគេ ធ្វើអី! (ហូ វ៉ាន់) មក អញលើកលែងទោសឱ្យ បើហ្អែងចង់មក។ ព្រោះសេចក្តីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអ្នកដឹកនាំនយោបាយជ្រុលនិយម(សម រង្ស៊ី) តែម្នាក់ទេ ក្រៅពីនោះ ផ្ដាច់ខ្លួនចេញមក លើកលែងទោសឱ្យ។ និយាយគ្នាឱ្យច្បាស់ៗ អ៊ីចឹង»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com