ជាតិ
កម្ពុជា អាច​មាន​ភ្លៀងកម្រិតខ្សោយ ដោយសារឥទ្ធិពលសម្ពាធទាប
08, Feb 2023 , 7:59 am        
រូបភាព
កម្ពុជាអាចមានភ្លៀងកម្រិតខ្សោយរយៈពេលមួយសប្តាហ៍. រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម​
កម្ពុជាអាចមានភ្លៀងកម្រិតខ្សោយរយៈពេលមួយសប្តាហ៍. រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម​
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករ​ថា ឥទ្ធិពលសម្ពាធទាបខ្សោយអាចធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍​។  
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម​ នៅ​ថ្ងៃទី​៧ កុម្ភៈ​ បាន​ឱ្យដឹងថា ចាប់ថ្ងៃទី៨ ដល់១៤ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធ​ទាបកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយតិចតួចបំផុត។ ចំពោះតំបន់មាត់សមុទ្រវិញ ក្នុងករណីមានភ្លៀងក៏ស្ថិតក្នុងកម្រិតខ្សោយដូចគ្នា៕

 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com