ជាតិ
បទសម្ភាសន៍
វីដេអូ
បុរាណវិទូខ្មែរ និងបរទេស រកឃើញតឹកតាងថ្មីបន្ថែមពីកំណាយសំណង់ខឿនព្រះវិហារក្នុងក្រុងអង្គរធំ
12, Feb 2023 , 9:29 am        
រូបភាព
សៀមរាប៖ អស់រយៈពេលជិត១ខែហើយ ដែលក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា និងអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅលើទីតាំងខឿនព្រះវិហារដ៏ធំមួយ។ ក្រុមកំណាយ គេសន្និដ្ឋានថា ជាអតីតតំបន់ប្រជុំជនសំខាន់ ប៉ុន្តែត្រូវប្ដូរមកជាព្រះវិហារសម្រាប់ការគោរពបូជាសាសនាណាមួយវិញ។

 
ខឿនព្រះវិហារបុរាណនេះ ត្រូវបានសាងសង់ឡើងអំឡុងសតវត្សរ៍ទី១៣-១៤ ពីថ្មបាយក្រៀម និងថ្មភក់ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ២០០ម៉ែត្រ។ នេះជាខឿនព្រះវិហារទី៩ ក្នុងចំណោមព្រះវិហារសរុប៦២ ក្នុងរាជធានីអង្គរធំ ដែលសាងសង់ឡើងដើម្បីគោរពបូជាសាសនា សម្រាប់មន្រ្តីរាជការ និងពលរដ្ឋក្នុងតំបន់ជុំវិញនោះ។ តាមរយៈកំណាយលើកទី៣ គេបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងរបស់ខឿននេះ ថាជាទីគោរពសក្ការៈសំខាន់មួយ នៅជិតរាជធានី ដែលទំនងជាមានការជម្លៀសពលរដ្ឋក្នុងតំបន់ប្រជុំជន ដើម្បីសាងសង់ព្រះវិហារវិញ។
 



សូមអញ្ចើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោក ឆាយ រចនា បុរាណវិទូ ប្រធានការិយាល័យសិក្សាកុលាភាជន៍ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ខាងក្រោមដូចតទៅ៖
 

Tag:
 កំណាយ
 ខឿនព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com