ជាតិ
សិល្បះ
តារាកំប្លែងនាយក្តឹប ទទួលមរណភាពនៅអាយុ៦៣ឆ្នាំ
19, Feb 2023 , 10:46 am        
រូបភាព
លោក ឃុន ចាន់ក្តឹបទទួលមរណភាពអាយុ៦៣ឆ្នាំ ដោយជំងឺសម្ពាធសរសៃឈាម និងបេះដូង។
លោក ឃុន ចាន់ក្តឹបទទួលមរណភាពអាយុ៦៣ឆ្នាំ ដោយជំងឺសម្ពាធសរសៃឈាម និងបេះដូង។
ដោយ:
ភ្នំពេញ៖ លោក ឃុន ចាន់ក្តឹប ហៅនាយក្តឹប បានទទួលមរណភាព នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងវ័យ៦៣ឆ្នាំ ក្រោយតស៊ូនឹងជំងឺសម្ពាធសរសៃឈាម រោគបេះដូងរ៉ាំរ៉ៃ និងជំងឺចំនួនទៀតជាច្រើនឆ្នាំ មកហើយ។


 
អ្នកស្រី ចឹក ស្រីភា ជាកូនស្រីទីពីរ របស់តារាកំប្លែងរូបនេះ បានប្រាប់សារព័ត៌មានThmeythmey ថាសពឪពុកខ្លួននឹងតម្កល់នៅគេហដ្ឋានស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារនៅថ្ងៃទី១៨-១៩ខែកុម្ភៈ និងបូជានៅនៅថ្ងៃទី២០កុម្ភៈ នៅវត្តពោធិព្រឹក្ស ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ «ក្រុមគ្រួសារមិនសូវមានលទ្ធភាពទេ ដូច្នេះយើងសម្រេចយកសពរបស់គាត់ទៅបូជានៅវត្តតែម្ដង។ សពគាត់នឹងត្រូវបូជា នៅព្រឹកថ្ងៃទី២០ខែកុម្ភៈ។ ប្រសិនបើបងប្អូនមានបំណងចូលរួមអាចអញ្ជើញទៅបាន»។ នេះសម្តីរបស់ អ្នកស្រី ចឹង ស្រីភា៕
 

Tag:
 នាយក្តឹប
  ឃុន ចាន់ក្តឹប
 តារាកំប្លែង
© រក្សាសិទ្ធិដោយ thmeythmey.com