ជាតិ
សុខភាព
កុមារីអាយុ១១ឆ្នាំម្នាក់នៅខេត្តព្រៃវែងស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1
22, Feb 2023 , 9:08 pm        
រូបភាព
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នាយប់ថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសពីករណីកុមារីម្នាក់ ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1។ កុមារីនោះ មានអាយុ១១ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
 
យោងតាម CDC កុមារី បានចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។  
 
CDC បានបន្តថា នៅថ្ងៃទី២១ ខែកុម្ភៈ  គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com