កីឡាជាតិ
ជាតិ
បាល់ទះមិត្តភាព៖កម្ពុជា សងសឹកបារាំង បានសម្រេច ដោយលទ្ធផល ៣-១សិត
23, Feb 2023 , 9:40 am        
រូបភាព
ការលោតវាយបាល់ផ្តាច់ដោយកីឡាករកម្ពុជា វឿន វាសនា (ស) ទល់នឹងក្រុមបារាំងអាយុក្រោម ១៩ឆ្នាំ(ខៀវ)។
ការលោតវាយបាល់ផ្តាច់ដោយកីឡាករកម្ពុជា វឿន វាសនា (ស) ទល់នឹងក្រុមបារាំងអាយុក្រោម ១៩ឆ្នាំ(ខៀវ)។
ដោយ:
កម្ពុជា សងសឹកយុវជនបារាំង អាយុក្រោម ១៩ឆ្នាំបានសម្រេច ដោយលទ្ធផល ៣-១សិត នៅជើងទី២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាទីលានបាល់ទះក្នុងសាលនៃវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

 
នាជើងទី១ កម្ពុជា រងបរាជ័យក្រោមថ្វីដៃបារាំងអាយុក្រោម ១៩ឆ្នាំបញ្ចប់ក្នុងលទ្ធផល ៣-០សិត(២៥-២៣, ២៥-២១, ២៥-២៣) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ យ៉ាងណាប្រធានក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ បានកត់សម្គាល់ពីចំនុចខ្វះខាត ហើយក៏បានកែលម្អមករៀបចំការលេងបានយ៉ាងល្អឡើងវិញនៅជើងទី២។
 
ក្នុងសិតទី១ ក្រុមម្ចាស់ផ្ទះកម្ពុជា នាំមុខភ្ញៀវយុវជនបារាំង ដោយពិន្ទុប្រកៀកប្រកិតគ្នា ២៥-២០ ហើយបន្តឈ្នះនៅសិតទី២ ដោយលទ្ធផលប្រដេញគ្នាទៀត ២៥-២៣ ។ យ៉ាងណាបារាំង បានវាយបកយកឈ្នះវិញនៅសិតទី៣ ដែលបញ្ចប់ដោយលទ្ធផល ២៥-២១ និងនៅសិតទី៤ កម្ពុជា ឈ្នះបារាំង អាយុក្រោម ១៩ឆ្នាំបញ្ចប់ក្នុងលទ្ធផល ២៥-១៩៕
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com