កីឡាជាតិ
ជាតិ
លីគខាប់៖ តើព្រះខ័នរាជស្វាយរៀង អាចបញ្ចប់ភាពមិនចាញ់សោះរបស់ណាហ្គាវើលដ៍បានទេ?
05, Mar 2023 , 9:20 am        
រូបភាព
ការប្រកួតណាហ្គាវើលដ៍ និងសូលទីឡូអង្គរ នៅសប្ដាហ៍ទី ៣ រូបពី CPL
ការប្រកួតណាហ្គាវើលដ៍ និងសូលទីឡូអង្គរ នៅសប្ដាហ៍ទី ៣ រូបពី CPL
ការប្រកួតខេមប៊ូឌានលីគខាប់ ២០២៣ (Cambodian League Cup 2023) សប្ដាហ៍ទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី៤-៥ ខែមិនា ឆ្នាំ២០២៣។ ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមមិនស្គាល់ចាញ់សោះណាហ្គាវើលដ៍នៅពូល B ឯ ភ្នំពេញក្រោន ស្វាគមន៍អង្គរថាយហ្គឺរ។ នៅពូល A បឹងកេត ត្រូវស្វាគមន៍កងយោធពលខេមរភូមិន្ទដែលជាក្រុមឈរកំពូលតារាង។


 
កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ មាន ៩ពិន្ទុស្មើគ្នា នៅក្នុងពូល A ក្រោយឈ្នះ៣លើករៀងខ្លួន។ ចំណែកឯ ពូល B ណាហ្គាវើលដ៍ ជាក្រុមតែមួយគត់ ដែលមិនទាន់ចាញ់សោះ ខណៈ នគរបាលជាតិចាញ់ផ្ទួនៗ។
 
ពូល B

ការប្រកួតនាថ្ងៃទី៤ ខែមិនា សូលទីឡូអង្គរ ត្រូវស្វាគមន៍ នគរបាលជាតិ នៅកីឡដ្ឋានហនុមាន វេលាម៉ោង ៣:៤៥ រសៀល។ លុះចូលមកដល់ម៉ោង ៦:៣០ នាទីយប់ នៅកីឡដ្ឋានស្ដាតចាស់ ព្រះខ័នរាជ ស្វាយរៀង ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៏ ដែលជាក្រុមមិនទាន់ចាញ់នៅឡើយទេ ក្នុងការប្រកួតលីគខាប់។ ចំណែកព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះ១ និងចាញ់១។ នៅវេលាម៉ោងដដែរ ភ្នំពេញក្រោន បើទ្វារកីឡដ្ឋាន Smart R.S.N ទទួលក្រុមអង្គរថាយហ្គឺរ។
  

ការប្រកួតណាហ្គាវើលដ៍ និង សូលទីឡូអង្គរ នៅសប្ដាហ៍ទី ៣ រូបពី CPL

ពូល A

វិសាខា ត្រូវប្រកួតជាមួយ ​គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន  AIA KHM Sports Park នៅថ្ងៃទី៥ ខែមិនា វេលាម៉ោង ៣:៤៥ រសៀល។ តើវិសាខា អាចឲ្យគិរីវង់សុខសែនជ័យស្គាល់ការបរាជ័យលើកដំបូង ក្នុងពានរង្វាន់មួយនេះ? 
 
នៅពេលទន្ទឹមគ្នានេះ បឹងកេត ត្រូវស្វាគមន៍ ក្លិបទ័ព្ធ នៅកីឡដ្ឋាន Cambodian Airway។ ក្រុមម្ចាស់ផ្ទះនេះ មិនទាន់រកបានជ័យជម្នះ នៅឡើយទេ ដោយចាញ់ទាំង ២ប្រកួត ចំណែកក្រុមភ្ញៀវ ៣ប្រកួត ឈ្នះទាំងអស់។ ចំណែកឯ ព្រៃវែង ត្រូវប្រកួតជាមួយ អគ្គិសនីកម្ពុជា នៅទីលានបាល់ទាត់ខេត្តព្រៃវែង។
 
ក្នុងពូល A កងយោធពលខេមរភូមិន្ទ ឈរលេខ១ បណ្ដោះអាសន្ន មាន៩ពិន្ទុ តាមពីក្រោយដោយ គិរីវង់សុខសែនជ័យ ចំណែកវិសាខា ឈរលេខ ៣មាន ៦ពិន្ទុ និងលេខ៤ អគ្គិសនីកម្ពុជា មាន៣ពិន្ទុ។ រីឯ ព្រៃវែង លេខ៥, កោះកុង លេខ៦ និងបឹងកេត លេខ៧ សុទ្ធតែមិនមនពិន្ទុ ដូចគ្នា។ 
 
ចំណែកក្នុងពូល B  ណាហ្គាវើលដ៍ ឈរនៅកំពូលតារាង មាន៩ពិន្ទុ តាមពីក្រោយ ដោយភ្នំពេញក្រោន លេខ២​ និងអាយ អេស អាចដង្កោសែនជ័យ លេខ៤ មាន ៦ពិន្ទុស្មើរគ្នា។ ព្រះខ័នរាជស្វាយរៀង  ឈរលេខ ៤ មាន៣ពិន្ទុ។ រីឯក្រុមមានទីតាំងខេត្តសៀមរាប ២គឺអង្គរថាយហ្គឺរ លេខ៥ និងសូលទីឡូអង្គរ លេខ៦ សុតតែមាន១ពិន្ទុស្មើគ្នា។ ដោយឡែកនគរបានលជាតិ ឈរនៅបាត់តារាង មិនមានពិន្ទុ៕

Tag:
 (បាល់ទាត់
  Cambodian League Cup)
© រក្សាសិទ្ធិដោយ thmeythmey.com