វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
សារ​ធាតុ​​វិទ្យុ​សកម្ម​ ១០០​តោន​​លេច​​ធ្លាយ​​នៅ​​រោង​ចក្រ​ Fukushima​
20, Feb 2014 , 7:47 pm        
រូបភាព
សារធាតុ​វិទ្យុសកម្ម​កម្រិត​ខ្ពស់​ប្រមាណ ១០០តោន បាន​លេច​ធ្លាយ​ចេញពី​ធុង​ផ្ទុក​មួយ នា​រោងចក្រ​នុយក្លេអ៊ែរ Fukushima នេះ​បើតាម​ការ​អោយដឹងពី​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូ​ក្យូ (TEPCO) ។ 


សារធាតុ​វិទ្យុសកម្ម​ទាំងនោះ បាន​កំពប់​ចេញពី​ធុង​ផ្ទុក តាម​របាំង​ដែល​បិទ​ធុង​នោះ ការពារ កុំអោយ​វា​ហូរ​ធ្លាក់​ចុះមក។ ខាង​ក្រុមហ៊ុន ខាងលើ​ជឿជាក់ថា សារធាតុ​ដែល​លេច​ធ្លាយ នេះ នឹងមិន​អាច​ហូរ​ចូលដល់​ក្នុង​សមុទ្រ​ឡើយ ដោយសារ​គ្មាន​ប្រព័ន្ធ​បង្ហូរទឹក​ទៅកាន់ សមុទ្រ​នៅ​ជិត​នោះឡើយ។  

មកទល់ពេលនេះ ដំណើរការ​ទប់ស្កាត់​ការហូរ​ចេញ​នៃ​សារធាតុ​វិទ្យុសកម្ម​នេះ កំពុងតែបន្ត នៅឡើយ ហើយ​ការ​ជ្រាប​ចេញ​នេះ​គឺ​ត្រូវ​បានឃើញ​ដោយ​ក្រុមកម្មករ​ប្រចាំការ​នៅ​ទីនោះ នៅ​ម៉ោង ១១៖២៥នាទី​យប់មិញ។ នេះ​ជាការ​លេច​ធ្លាយ​ចុងក្រោយ​បំផុត​មួយ ក្រោយពី មានការ​លេចចេញ​ផងដែរ​នៅ​ឆ្នាំ ២០១០និង ឆ្នាំ ២០១៣កន្លងទៅ ហើយ​ក្រុមហ៊ុន TEPCO បាន​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែរ ដែល​កំពុង​ជួប​បញ្ហា​មួយ នេះ​ផងដែរ។  

ចន្លោះ​ពី​ខែ ឧសភា ឆ្នាំ ២០១០ ដល់​ខែ សីហា​ឆ្នាំ ២០១៣ មាន​សារធាតុ​វិទ្យុសកម្ម​ជាច្រើន ប្រភេទ​ដូចជា Cesium , Strontium និង Tritium  ត្រូវបាន​គេ​រកឃើញថា​បាន​ហូរ​ចូលក្នុង​សមុទ្រ ដោយ​ការ​ជ្រាប​ក្រោម​ដី​ផងដែរ។   

ទោះជា​យ៉ាងណា​ក៍ដោយ ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​ទទួលរង​ការរិះគន់​ជាខ្លាំង ចំពោះ កង្វះ​សមត្ថភាព​ខាង​គ្រប់គ្រង​លើ​ស្ថានីយ៍​នុយក្លេអ៊ែរ Fukushima ក្រោយពី​មានការ​វាយប្រហារ លើ​លើ​រោងចក្រ​នុយក្លេអ៊ែរ ដោយ​ការរញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ​ក កាលពី​ឆ្នាំ ២០១១កន្លងទៅ ដែល​បាន​បណ្តាលអោយ​មានការ​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​យ៉ាង ច្រើន​ផងដែរ។ មកទល់ពេលនេះ​ក្រុមហ៊ុន បាន​បញ្ឈប់​ការផ្តល់​របាយកាណ៍​ស្តីពី​ការ​លេច ធ្លាយ​សារធាតុ​វិទ្យុសកម្ម បើទោះបីជា​ខ្លួន​បានទទួល​បាន​នូវ​ការស្នើសុំ​ជាច្រើន​ពី​អាជ្ញាធរ គ្រប់គ្រង​ថាមពល​នុយ​ក្ល​អ៊ែរ​ក៍ដោយ​នោះ៕  

ប្រែ​សម្រួល​ដោយ​សៅ ផល​និស្ស័យ

   

© រក្សាសិទ្ធិដោយ thmeythmey.com