អន្តរជាតិ
ក្រុងហាណូយ គ្រោងដាំដើមឈើ ៤០ម៉ឺនដើមរហូតដល់ឆ្នាំ២០២៥
12, Mar 2023 , 11:09 am        
រូបភាព
រូបភាព VnExpress
រូបភាព VnExpress
ក្រុងហាណូយ វៀតណាម គ្រោងដាំដើមឈើ ៤០ម៉ឺនដើមបន្ថែមរហូតដល់ឆ្នាំ២០២៥ ដើម្បីកែលម្អសោភ័ណភាពទីក្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី១១ ខែមីនា។

ក្រោមផែនការដាំដើមឈើក្រុងហាណូយ២០២១ ដល់២០២៥ ក្រុងហាណូយ បានដាក់គម្រោងដាំដើមឈើចំនួន ៥០ម៉ឺនដើម ដើម្បីកែលម្អសោភ័ណភាពទីក្រុង។ នៅក្នុងឆ្នាំឆ្នាំ២០២១ និង២០២២ ក្រុងហាណូយ វៀតណាម បានដាំដើមឈើប្រមាណ ១០ម៉ឺនដើមរួចមកហើយ ខណៈដើមឈើប្រមាណ ៤០ម៉ឺនដើម ត្រូវបានរំពឹងថា នឹងដាំនៅរយៈពេល ៣ឆ្នាំបន្ទាប់។ 
 
តំបន់ដែលត្រូវដាំដើមឈើមានដូចជា គម្រោងចរាចរណ៍ សួនឧទ្យាន និងតំបន់ស្ថិតជាយក្រុងហាណូយជាដើម។ បន្ថែមពីនេះ រដ្ឋបាលក្រុង ក៏បានលើកទឹកចិត្តឱ្យម្ចាស់អគារដាំរុក្ខជាតិលម្អ និងបង្កើតបរិស្ថានបៃតងនៅតាមមហាវិថីផងដែរ។ 
 
សូមបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ក្រុងហាណូយ មានដើមឈើប្រមាណ ១,៧លានដើម ដោយ១,៦លានដើម ត្រូវបានដាំជាថ្មីនៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។ យ៉ាងណាមិញ វានៅតែមានភាពខ្វះខាត បើផ្អែកទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)៕
 
 

Tag:
 វៀតណាម
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com