អន្តរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ព្រមានប្តូរឈ្មោះប្រទេសទៅវិញទៅមក
12, Mar 2023 , 1:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១០ ខែមីនា បានប្រកាសពិចារណាលើញាត្តិដែលស្នើឱ្យប្តូរឈ្មោះរុស្ស៊ីទៅជា Moscovia។ ជាការឆ្លើយតប រុស្ស៊ី​បានព្រមានប្តូរឈ្មោះអ៊ុយក្រែនទៅជា Bandera-Reich វិញ។

 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានរាយការណ៍ថា បានស្នើឱ្យនាយករដ្ឋមន្រ្តី លោក Denis Shmigal ពិនិត្យលើញាត្តិប្តូរឈ្មោះរុស្ស៊ី។ ក្នុងញាត្តិនោះ មនុស្សចំនួន ២៥០០០នាក់ បានចុះហត្ថលេខាស្នើឱ្យប្តូរឈ្មោះពីសហព័ន្ធរុស្ស៊ី ទៅជាសហព័ន្ធ Moscovian ។ 
 
«បញ្ហានេះ ទាមទារការធ្វើការយ៉ាងប្រុងប្រយ័ត្នក្នុងបរិបទប្រវត្តិសាស្រ្ត និងវប្បធម៌ រួមទាំងផលវិបាកផ្នែកច្បាប់អន្តរជាតិ»។ លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែមីនា។ 
 
ជាការឆ្លើយតប អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានលើបណ្តាញសង្គម Twitter ក្នុងការប្តូរឈ្មោះអ៊ុយក្រែនវិញ។ បើតាមលោក Dmitry Medvedev រុស្ស៊ីចង់ប្តូរឈ្មោះអ៊ុយក្រែនទៅជា Bandera-Reich៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com