ជាតិ
ផែនការសហព័ន្ធបាល់ទាត់កម្ពុជា បានអន្ទងចិត្តលោក Felix G.Dalmas
02, Apr 2023 , 11:25 am        
រូបភាព
លោក Felix G.Dalmas ជនជាតិអាហ្សង់ទីន ជាគ្រូបង្គោលថ្មីក្រុមបាល់ទាត់កម្ពុជា។ រូបពី FFC
លោក Felix G.Dalmas ជនជាតិអាហ្សង់ទីន ជាគ្រូបង្គោលថ្មីក្រុមបាល់ទាត់កម្ពុជា។ រូបពី FFC
ដោយ:
ភ្នំពេញ៖ លោក Felix G.Dalmas ជនជាតិអាហ្សង់ទីន ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមេសា នេះ។ លោកនឹងត្រូវដឹកនាំក្រុមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម។ 

 
លោក Felix G.Dalmas នឹងដឹកនាំជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្តពីលោក​ ហុងដា។ លោក Felix G.Dalmas ធ្លាប់ជាគ្រូជំនួយជម្រើសជាតិកម្ពុជាចាប់ពីឆ្នាំ២០១៨ ដល់២០២២ ក្រោមការដឹកនាំរបស់លោក ហុងដា ផងដែរ។  លោក Keisuke Honda បានប្រកាសចែកផ្លូវជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលថ្មីៗនេះ ក្រោយដឹកនាំក្រុមគោព្រៃកម្ពុជាចាប់ពីឆ្នាំ២០១៨ មក។​
 

លោក កែវ សារ៉េត(ឆ្វេង) និងលោក Felix G.Dalmas គ្រូបង្វឹកបាល់ទាត់កម្ពុជា។ រូបCapture ពី Facebook
 
«ខ្ញុំ ចង់ត្រឡប់មកវិញ ព្រោះខ្ញុំឃើញការរៀបចំ និងផែនការដ៏ល្អរបស់សហព័ន្ធបាល់ទាត់កម្ពុជា»។ លោក Felix G.Dalmas ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។
 
លោក Felix G.Dalmas ធ្លាប់បានដឹកនាំក្រុមបាល់ទាត់កម្ពុជា ១៣ប្រកួត។​ លោកបានជួយក្រុមកម្ពុជា ឈ្នះ៣ ស្មើ២ និងចាញ់៨។ លោក Felix G.Dalmas វ័យ៣៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងកីឡា នៅវិទ្យាស្ថាន Johan Cruyff កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ៕
 

Tag:
 កីឡាបាល់ទាត់
  Felix G.Dalmas
 FFC
© រក្សាសិទ្ធិដោយ thmeythmey.com