ជាតិ
ក្រសួង ដាក់ចេញយុទ្ធនាការ «អច្ឆរិយភាពទាំង១០» ដើម្បីទាក់ទាញនៅភ្ញៀវទេសចរ
02, Apr 2023 , 6:39 pm        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានកំណត់យកអច្ឆរិយភាពចំនួន១០ ដើម្បីទាក់ទាញនៅភ្ញៀវទេសចរ មកលេងនៅប្រទេសកម្ពុជា ។ កម្ពុជា បានបង្កើតយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» (Every day is a Wonder)។ ពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ចង់សំដៅលើការផ្សារភ្ជាប់ ជាមួយសារខ្លីៗដល់ទេសចរ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា។

 
កម្ពុជា គឺជាព្រះរាជាណាចក្រអច្ឆរិយ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលនៅភ្ញៀវ ទេសចរយ៉ាងកក់ក្តៅ មកពីគ្រប់ទិសទី។ ទេសចរ អាចស្វែងយល់នៅអច្ឆរិយភាពទាំង១០ របស់ប្រទេសកម្ពុជា។ អត្ថន័យទី១៖ គ្រប់ថ្ងៃគឺជាអច្ឆរិយភាព​ ដែលមានន័យថារាល់ថ្ងៃទាំង អស់គឺជាមានភាពអច្ឆរិយ និងមានភាពពិសេសខុសប្លែកពីគ្នាទាំងអស់។
 
គ្រប់ទេសភាព គឺជាអច្ឆរិយភាព ចង់​សំដៅទៅលើគ្រប់ទីកន្លែងនៅ ប្រទេសកម្ពុជាទាំងអស់មិនថានៅ ស្រុកស្រែចម្ការ ទីក្រុង តំបន់ភ្នំ ឆ្នេរ និងតំបន់នានា សុទ្ធតែជាអច្ឆរិយភាព និងមានសុវត្ថិភាព។
 
គ្រប់ពេល គឺជាអច្ឆរិយភាព ​​មានន័យថា គ្រប់ពេលវេលាមិនថាយប់ ឬថ្ងៃតែងតែមានការកម្សាន្ត សម្បូរបែប ​ដែលជាពេលវេលាពិសេសសម្រាប់ភ្ញៀវទេសចរ។ ​ គ្រប់រសជាតិ គឺជាអច្ឆរិយភាព​មានន័យថា គ្រប់រសជាតិអាហារនៅតាមតំបន់ ឬខេត្តនានានៅប្រទេស កម្ពុជាតែងតែមានរសជាតិឆ្ងាញ់ និងខុសប្លែកពីគ្នា។
 
គ្រប់បទពិសោធន៍ គឺជាអច្ឆរិយភាព ចង់សំដៅលើភ្ញៀវទេសចរតែងតែទទួលបាននៅបទពិសោធន៍ល្អពេលមកទស្សនានៅប្រទេសកម្ពុជា។ គ្រប់ថ្ងៃរះ គឺជាអច្ឆរិយភាព មានន័យ ថាពន្លឺថ្ងៃ រះឡើងលើទឹក ដីសុវណ្ណភូមិ ដូចជាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ជាដើម។ គ្រប់ជំនួប គឺជាអច្ឆរិយ​ភាព គឺ ជាការជួបជុំលក្ខណៈបុគ្គល ឬក្រុមជាមួយប្រជាពលរដ្ឋម្ចាស់ស្រុក។ ម្ចាស់ស្រុក ផ្តល់នៅបទពិសោធន៍ ល្អៗ និងភាពកក់ក្តៅដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។
 
គ្រប់ការស្វាគមន៍ គឺជាអច្ឆរិយភាព មានន័យថា ជាការគោរព ដែលមានភាពទន់ភ្លន់ របស់ប្រជាជន កម្ពុជា។ គ្រប់ប្រាសាទ គឺជាអច្ឆរិយភាព សំដៅលើភាពអស្ចារ្យ នៃប្រាសាទរបស់កម្ពុជា ដែលជាអច្ឆរិយភាពរបស់ប្រទេសកម្ពុជា។ គ្រប់កោះ គឺជាអច្ឆរិយភាព មានន័យ​ ថា គ្រប់កោះនៅកម្ពុជា តែងតែមានភាពទាក់ទាញ ស្រស់ស្អាត និងល្បីល្បាញ។
 
កម្ពុជា នឹងបន្តផ្តល់នូវបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរ តាមរយៈសក្តានុពលទេសចរណ៍ទាំង៤ គឺ បេតិកភណ្ឌវប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ៕ 
 

Tag:
 (និស្សិតហាត់ការងារ)
© រក្សាសិទ្ធិដោយ thmeythmey.com