អន្តរជាតិ
ហ្វីលីពីនបង្ហាញមូលដ្ឋានយោធា៤ ដែលនឹងទទួលកងទ័ពអាមេរិក
04, Apr 2023 , 11:59 am        
រូបភាព
យោធាហ្វីលីពីន និងអាម៉េរិកក្នុងលំហាត់យោធារួមគ្នានៅហ្វីលីពីន។ រូបថតយោធាហ្វីលីពីន និងអាម៉េរិកក្នុងលំហាត់យោធារួមគ្នានៅហ្វីលីពីន។ រូបថត AFP AFP
យោធាហ្វីលីពីន និងអាម៉េរិកក្នុងលំហាត់យោធារួមគ្នានៅហ្វីលីពីន។ រូបថតយោធាហ្វីលីពីន និងអាម៉េរិកក្នុងលំហាត់យោធារួមគ្នានៅហ្វីលីពីន។ រូបថត AFP AFP
ជាមួយនឹងព័ត៌មានមិនច្បាស់ការណ៍ជាច្រើនសប្ដាហ៍ ហ្វីលីពីននៅថ្ងៃទី៣ ខែមេសា ក៏បង្ហាញអត្តសញ្ញាណមូលដ្ឋានយោធាចំនួន៤ថ្មីដែលនឹង​ត្រូវ​អនុញ្ញាត​ឱ្យ​អាមេរិកអាចចូលប្រើប្រាស់បាន។

 
អាម៉េរិក កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ជាមួយហ្វីលីពីន ដែល អនុញ្ញាត​ឱ្យ​អាមេរិកចូលទៅកាន់មូលដ្ឋានហ្វីលីពីនសម្រាប់ការហ្វឹកហាត់រួមគ្នា ការកំណត់ទីតាំង​ជាមុននៃ​គ្រឿងបរិក្ខារយោធា ការសាងសង់កន្លែងដូចជាផ្លូវហោះហើរ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅដ្ឋានយោធា។ ប៉ុន្តែទីតាំងទាំងនោះមិនមែនជាវត្តមានអចិន្ត្រៃយ៍នោះទេ។
 
នាការចរចាចុងក្រោយស្របពេលប្រឈមមុខការគំរាមកាន់តែខ្លាំ​ង​នៃការកើនឡើងឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង ហ្វីលីពីនក៏បើកទ្វារមូលដ្ឋាន៤ទៀតសម្រាប់អាម៉េរិក ដែលធ្វើឱ្យអាម៉េរិកអាចប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនដល់ទៅ៩ហើយ។ មូលដ្ឋានថ្មីទាំង៤​ បន្ទាយ​​ជើង​ទឹក Camilo Osias នៅសង្កាត់ Sta Ana និងអាកាសយានដ្ឋាន Lal-lo ក្នុងខេត្ត Cagayan និងបន្ទាយ Camp Melchor Dela Cruz ក្នុងក្រុង Gamu ខេត្ត Isabela និងមូលដ្ឋាននៅកោះ Balabac ក្នុងខេត្ត Palawan ។
 
ទីតាំងខាងលើមានសារសំខាន់ដោយសារខេត្ត Isabela និងខេត្ត Cagayan បែរមុខទៅទិសខាងជើង​ឆ្ពោះទៅកោះតៃវ៉ាន់ ខណៈខេត្ត Palawan នៅជិតប្រជុំកោះ Spratly ដែលជាទីតាំង ជម្លោះ​ក្នុង​សមុទ្រ​ចិនខាងត្បូង។ ចិនបានសាងសង់កោះសិប្បនិម្មិតដែលមានប្រព័ន្ធផ្លូវហោះហើរ និងប្រព័ន្ធមីស៊ីល។
 
ប្រមុខការពារជាតិហ្វីលីពីនលោក Carlito Galvez បានហៅទីតាំងទាំងនេះថា ពិតជាចំណុចយុទ្ធសាស្ត្រ។ លោកសង្កត់ធ្ងន់ថា ហ្វីលីពីនមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិនៅ​សមុទ្រចិនខាងត្បូង។
 
«នោះជាផ្លូវពាណិជ្ជកម្ម... ​​ដែលពាណិជ្ជកម្មច្រើនឬតិចជាង៣ពាន់ពាន់លានដុល្លារឆ្លងកាត់ប្រចាំ​ឆ្នាំ​»​។ លោក Galvez បញ្ជាក់បែបនេះ។ 
 
គួរបញ្ជាក់ថា អាមេរិកបានប្តេជ្ញាចិត្តលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃជាង៨០លាន​ដុល្លារនៅទីតាំងដែលមានស្រាប់ទាំង៥ មានមូលដ្ឋានអាកាស Antonio Bautista នៅខេត្ត Palawan មូលដ្ឋានទ័ពអាកាស Basa នៅក្រុង Pampanga បន្ទាយ Fort Magsaysay នៅក្រុង Nueva Ecija មូលដ្ឋានអាកាស Benito Ebuen នៅទីក្រុង Cebu និងមូលដ្ឋានទ័ពអាកាស Lumbia នៅកោះ Mindanao ៕
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com