កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះឆ្នេរខ្សាច់មិត្តភាពអន្តរជាតិ៖ ជម្រើសជាតិឈុត A កម្ពុជា ឈ្នះចិន ២-១
05, Apr 2023 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត A យកឈ្នះបាល់ទះឆ្នេរខ្សាច់ សានទុង (ចិន) ឈុត A ក្នុងលទ្ធផល ២-១ សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទីលានបាល់ទះឆ្នេរខ្សាច់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៥ ខែមេសា។



ក្រុមកម្ពុជា ឈុត A ដែលមាន ធី ម៉េងហូង ចាប់ដៃគូជាមួយជុក សុភា (ឌូក) បានយកឈ្នះនៅសិតទី១ ក្នុងលទ្ធផល ២១ទល់១៧ មុនក្រុមចាញ់ចិនយកឈ្នះនៅសិតទី២វិញក្នុងលទ្ធផល ២១ទល់១៨។ ការប្រកួតបានឈានដល់សិតទី៣ ដែលជាសិតចុងក្រោយ ដោយក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១៦-១៤។ ដូច្នេះជំនួបគូទីនេះ កម្ពុជាឈុត A ឈ្នះក្រុមរបស់ក្លិបសានទុង ២-១។

ការប្រកួតមិត្តភាពអន្តរជាតិឆ្នេរខ្សាច់ ដើម្បីកម្តៅសាច់ដុំត្រៀមស៊ីហ្គេមឆ្នាំ២០២៣នេះ មានជំនួប២គូរបស់ក្រុមកម្ពុជា និងចិន ដែលមានឈុត A និង B។ ជំនួបគូទី២ សម្រាប់ការជូបគ្នារបស់ក្រុមឈុត B កម្ពុជា ទល់ចិន នឹងចាប់ផ្តើមបន្តិចទៀតនេះ ដោយក្នុងនោះបើសិនក្រុមកម្ពុជាឈ្នះសម្រាប់គូទី២ទៀត ការប្រកួតនឹងបញ្ចប់ ផ្ទុយទៅវិញបើក្រុមចិនឈ្នះនៅគូទី២នេះ នោះជំនួបប្រកួតលើកទី៣ នឹងកើតឡើង ដោយក្រុមរៀងខ្លួនអាចជ្រើសយកក្រុមឈុត A ឬ ឈុត B ដើម្បីដណ្តើមយកជ័យជម្នះ។

ការប្រកួតនីមួយៗមាន៣សិត ក្នុងមួយសិតមាន២១ពិន្ទុ។ បើឈានដល់សិតទី៣ ពិន្ទុចាញ់ឈ្នះត្រឹម១៥ពិន្ទុប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com