អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនថា G7 ត្រូវជួយប្រទេសកំពុងរីកចម្រើន ដើម្បីកាត់បន្ថយការ បំភាយឧស្ម័ន
16, Apr 2023 , 10:19 pm        
រូបភាព
រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃទី១៥ ខែមេសាថា សមាជិកនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ត្រូវតែធ្វើសកម្មភាពដើម្បីជួយប្រទេសកំពុងរីកចម្រើន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នរួមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយការបូននៅក្នុងឧស្សាហកម្មដែលពិបាកនឹងសម្រេចបាន។
 
រដ្ឋមន្ត្រីមកពីបណ្ដាប្រទេស G7 កំពុងតែជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាលើបញ្ហាអាកាសធាតុ និងថាមពលនៅឯទីក្រុងភាគខាងជើងជប៉ុន Sapporo ក្នុងថ្ងៃទី១៥ និងទី១៦​ ខែមេសា
ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។

«ពួកយើង G7 មិនត្រឹមតែត្រូវកាត់បន្ថយការបំភាយឧស្ម័នដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងពិភពលោក»។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន លោក Yasutoshi ថ្លែងបែបនេះអំឡុងការថ្លែងបើកសុន្ទរកថាសម្រាប់កិច្ចប្រជុំអាកាសធាតុ និងថាមពលនេះ រួចបន្ថែមថា ប្រទេសដែល ត្រូវការជំនួយនោះរួមមានទាំងប្រទេសនៅក្នុងសកលខាងត្បូង (Global South) ដែលរួមមាន​ប្រទេសក្នុងតំបន់អាមេរិកឡាទីន អាហ្វ្រិក អាស៊ី និងអូសេអានី។
 
បើតាម លោក Nishimura រដ្ឋមន្ត្រីចង់ពិភាក្សាអំពីវិធីផ្តល់ហិរញ្ញប្បទានដល់ការកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដូចជា សារធាតុគីមី ការដឹកជញ្ជូន និងដែកថែប។
 
គួរបញ្ជាក់ថា រដ្ឋមន្ត្រីនៅទីក្រុង Sapporoគ្រោងនឹងពិភាក្សាអំពីការកើនឡើងនៃសារសំខាន់នៃសារធាតុរ៉ែសំខាន់ៗសម្រាប់ការផ្លាស់ប្តូរថាមពលស្អាត និងតម្រូវការដើម្បីការពារហានិភ័យ
សេដ្ឋកិច្ច និងសន្តិសុខដែលបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ដែលងាយរងគ្រោះ និងការផ្តាច់មុខ និងប្រធានបទផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសចុងក្រោយបំផុតដែល
ឃើញដោយទីភ្នាក់ងារព័ត៌មាន Reuters។
 
បញ្ហានៃការបំភាយឧស្ម័ននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបានផ្តោតជាសំខាន់សម្រាប់ប្រទេសអភិវឌ្ឍន៍តាំងពីយូរយារណាស់មកហើយ។ សហការីជាន់ខ្ពស់នៅ វិទ្យាស្ថានស្រាវជ្រាវអំពី
ការប្រែប្រួលអាកាសធាតុ E3G លោក Alden Meyer បាននិយាយថា ទោះជាយ៉ាងណាក៏ដោយប្រទេសដែលមានជាងគេបំផុតលើពិភពលោកត្រូវធ្វើបន្ថែមទៀតដើម្បីជួយប្រទេស
កំពុងរីកចម្រើនកាត់បន្ថយកាបូន៕

Tag:
 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនថា G7 ត្រូវជួយប្រទេសកំពុងរីកចម្រើន ដើម្បីកាត់បន្ថយការ បំភាយឧស្ម័ន
© រក្សាសិទ្ធិដោយ thmeythmey.com