ជាតិ
អ្នកជំនាញប្រវត្តិសាស្រ្ត ជំរុញពលរដ្ឋលើកតម្កើង«សម្លកកូរ» ដើម្បីសុំបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយ
17, Apr 2023 , 5:39 pm        
រូបភាព
អ្នកជំនាញប្រវត្តិសាស្រ្ត ជំរុញពលរដ្ឋលើកតម្កើង«សម្លកកូរ» ដើម្បីសុំបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយ
អ្នកជំនាញប្រវត្តិសាស្រ្ត ជំរុញពលរដ្ឋលើកតម្កើង«សម្លកកូរ» ដើម្បីសុំបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយ
ដោយ:
ភ្នំពេញ៖ ពលរដ្ឋស្ទើរគ្រប់គ្នា សុទ្ធតែស្គាល់ និងភ្លក់រសជាតិ សម្លកកូរ ដែលជាម្ហូបអាហារដ៏ពេញនិយម ទាំងនៅទីក្រុង និងជនបទ។ ដោយសារមើលឃើញពីអត្ថប្រយោជន៍នៃម្ហូបមួយនេះ សាស្ត្រាចារ្យប្រវត្តិសាស្រ្តខ្មែរ លោក សំបូរ មាណ្ណារ៉ា ជំរុញឱ្យពលរដ្ឋជួយផ្សព្វផ្សាយ និងលើកតម្កើង«សម្លកកូរ»នេះ ដើម្បីសុំបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយ។


 
សម្លកកូរ ជាប្រភេទសម្លមានបន្លែចម្រុះច្រើនប្រភេទ សម្រាប់បន្លែបៃតង គឺត្រូវបានដាក់បញ្ជូលមិនក្រោមបីមុខ។ កកូរជាប្រភេទសម្លដែលមិនរើសបន្លែ អ្នកស្រុកខ្លះនិយាយថា កកូរដាក់បន្លែអ្វីក៏បាន បន្លែកាន់តែច្រើនមុខកាន់តែឆ្ងាញ់។ សម្លមួយប្រភេទនេះ អាចមានបន្លែជាង១០មុខ រួមមាន ល្ពៅ ខ្នុរខ្ចី ចេកខ្ចី ម្រះ សណ្ដែកទ្រើង ល្ហុង ត្រប់ ។ រីឯ បន្លែបៃតងមានដូចជាស្លឹកម្រុម អង្គាដី បាស និងផ្ទីជាដើម។ សម្លកកូរ មានលាយបន្លែច្រើនមុខ អាស្រ័យតាមចំណងចំណូលចិត្តរបស់គ្រួសារនីមួយៗ។ ប៉ុន្តែបើគ្រួសារខ្មែរមួយចំនួន មិននិយមបន្លែនោះ គេមិនសូវចំអិនសម្លប្រភេទនេះ ញឹកញាប់ឡើយ។ 
 
លោក សំបូរ មាណ្ណារ៉ា បានប្រាប់សារព័ត៌មានThmeyThmey25ថា សម្លកកូរជារបស់ខ្មែរ ដែលពលរដ្ឋគ្រប់រូប គួរតែលើកតម្កើង និងចូលរួមផ្សព្វផ្សាយ ដើម្បីជាការថែរក្សាប្រភេទមុខម្ហូបរបស់ខ្មែរមួយនេះ។ 
 
តទៅសូមអញ្ជើញ លោកអ្នកនាងតាមដានបទសម្ភាសរវាងអ្នកសារព័ត៌មានThmeThmey និងលោក សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរដូចតទៅ៖ អ្នកជំនាញប្រវត្តិសាស្រ្ត ជំរុញពលរដ្ឋលើកតម្កើង«សម្លកកូរ» ដើម្បីសុំបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយ - YouTube
 

Tag:
 សម្លកកូរ
© រក្សាសិទ្ធិដោយ thmeythmey.com