កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទាត់៖ ជំនួបបើកឆាកកម្ពុជា-ទីម័រខាងកើត សំបុត្រមាននៅពហុកីឡដ្ឋានជាតិអូឡាំពិក និង៤ទីតាំងទៀត
24, Apr 2023 , 10:25 am        
រូបភាព
ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រៀមសម្រាប់ការប្រកួតបាល់ទាត់។
ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រៀមសម្រាប់ការប្រកួតបាល់ទាត់។
ដោយ:
សំបុត្រចូលទស្សនាការប្រកួតវិញ្ញាសាកីឡាបាល់ទាត់បុរសរវាងក្រុមកម្ពុជា​ទល់ទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ អាចរកបានខ្លោងទ្វារធំពហុកីឡដ្ឋានជាតិអូឡាំពិក និង៤ទីតាំងផ្សេងទៀត។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៤ ខែមេសា។ ម្នាក់អាចទទួលបាន២សំបុត្រ ហើយ១សំបុត្រអាចទស្សនាបានពីរប្រកួតជាប់គ្នាតែម្តង។

 
បើតាមសេចក្តីប្រកាសរបស់ FFC បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការ និង Cambodia2023 នៅថ្ងៃទី២៤ ខែមេសាសំបុត្រឥតគិតថ្លៃ សម្រាប់មហាជនដែលចង់ចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ អាចទៅយកបាននៅពហុកីឡដ្ឋានជាតិអូឡាំពិក The Blue Sports Center, Fan Sport Store, Double H Sport និង Sport Castle Sornthomok។ ក្នុងម្នាក់អាចទៅទទួលយកសំបុត្របាន២សន្លឹក។
  

រូបភាពពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ការប្រកួតកីឡាបាល់ទាត់។
 
ដោយការប្រកួតបើកឆាកពូល A នៅពហុកីឡដ្ឋានអូឡាំពិកមានពីរប្រកួតជាប់គ្នា ដោយជំនួបទីមួយឥណ្ឌូណេស៊ីប៉ះ ហ្វីលីពីន​ វេលាម៉ោង៤ល្ងាច  និងម្ចាស់ផ្ទះកម្ពុជា ទល់ទីម័រខាងកើត វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមេសា ដូច្នេះអ្នកគាំទ្រអាចប្រើសំបុត្រមួយសន្លឹកទស្សនាបានទាំងពីរប្រកួតនេះតែម្តង។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់វិញ្ញាសាបុរស នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម៉ោង៤រសៀលតទៅ មុនពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
 
 
 

Tag:
 កីឡាបាល់ទាត់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com