ជាតិ
សេដ្ឋកិច្ច
មូលបត្ររដ្ឋ ជាឧបករណ៍ហិរញ្ញវត្ថុមួយដែល​ជួយជំរុញការប្រើប្រាស់ «ប្រាក់រៀល»​
25, Apr 2023 , 7:59 pm        
រូបភាព
ពីរ​ឆ្នាំហើយដែលរដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុល(មូលបត្ររដ្ឋ) ដោយក្នុងឆ្នាំ២០២២ រដ្ឋសម្រេចបោះលក់ក្នុងទំហំ ១ ២០០ទ្រីលានរៀល  និង ៨០០ទ្រីលានរៀលទៀតសម្រាប់ឆ្នាំ២០២៣។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងជំរុញការចរាចរប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ច ​ឱ្យកាន់តែសកម្ម។​

 
មូលបត្រ​រដ្ឋនេះ ជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ​ដែលរដ្ឋាភិបាលសម្រេចបោះផ្សាយឡើង ដើម្បីពង្រីក និងជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងការប្រមូលធនធានក្នុងស្រុកមកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ នេះជាការលើកឡើងរបស់​ លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​
 
សូមទស្សនាវីដេអូខាងក្រោម 

 
បើតាមលោក សុខ ខន នៅពេលដែលតម្រូវការទីផ្សារកាន់តែទូលំទូលាយ នោះការបោះផ្សាយសញ្ញាបណ្ណ ដែលជាមូលបត្ររដ្ឋ នឹងកាន់តែរីកចម្រើន​ ដែលនាំឱ្យ​ការចរាចរប្រាក់រៀលកាន់តែមានទំហំធំនៅក្នុងទីផ្សារ។
 
ក្នុងកិច្ចសម្ភាសជាមួយកម្មវិធី«ការឈ្វេងយល់ប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ​»​​ នាថ្ងៃទី១១មេសា ឆ្នាំ២០២៣ លោក សុខ ខន បាននិយាយដូច្នេះ៖​«​ជាទូទៅតម្រូវការវិនិយោគ និងសង្គមជាតិ គឺត្រូវអភិវឌ្ឍឥតឈប់ឈរ។ ការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំនោះ នឹងធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកើនឡើងទៅតាមហ្នឹង»៕​
 

Tag:
 ប្រាក់រៀល
  លោក​ សុខ ខន
© រក្សាសិទ្ធិដោយ thmeythmey.com